ព័ត៌មានជាតិ
ស្ងាត់ៗប្រេស៊ីល កើនអ្នកស្លាប់ដោយសារកូវីដដល់ជាង ៤២៥,៥០០ នាក់ហើយ
ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់ហើយ កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រសួងសុខាភិបាល បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀត ពីរោគរាតត្បាតមួយនេះ ក្នុងរយៈពេលមួយថ្ងៃ ។
ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ប្រទេសប្រេស៊ីល ក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៧២,៧១៥ ករណីផងដែរ ។ ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។ គិតត្រឹមថ្ងៃចន្ទ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥៣.៩ លាននាក់ហើយ ក្នុងនោះអ្នកចាក់ដូសដំបូងមានចំនួន ៥៣.៩ លាននាក់ ពោលស្មើនឹង ១៦.៩៦ ភាគរយនៃចំនួនប្រជាជន ខណៈអ្នកចាក់ពេញ ២ ដូសមានចំនួន ១៨ លាននាក់ ស្មើនឹង ៨.៥៤ ភាគរយនៃចំនួនប្រជាជន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង