Connect with us

ព័ត៌មានជាតិ

សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តស្វាយរៀង ​ទ​ទួល​មូលនិធិ​ពី​សប្បុរសជន​ ជាង​២ម៉ឺនដុល្លារ

បានផុស

នៅ

ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានទទួល​មូលនិធិ​ពី​សប្បុរសជន​រួមមាន លោក លីវ ថោ​វ (Liv Thao) អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ចំនួន ២០,០០០ ដុល្លារ និង លោក សេង ប៊ុន​ណ្ណាត ប្រធាន​អង្គភាព​អគ្គិសនី​ស្វាយរៀង ២,០០០ ដុល្លារ ក្នុងឱកាស​អបអរ​ខួប​ទី ១៥៨ ទិវា​ពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២១។

កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សហការី បាន​ចូលរួម ឧបត្ថម្ភ នូវ​ថវិកា ១២០,០០០ ដុល្លារ (​មួយរយ​ម្ភៃ​ពាន់​ដុល្លារ​) ផ្ទេរ​ចូល​គណនេយ្យ​សាខា តាមរយៈ​ប្រព័ន្ធ​ធនាគារ រួចហើយ ។ ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា និង​សម្ភារ ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង កន្លងមក គឺ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​ចំពោះ​ជនរងគ្រោះ និង​ងាយ​រងគ្រោះ មហន្តរាយ​នៅក្នុង​ខេត្ត​បាន​ទាន់ពេលវេលា​។

គួរបញ្ជាក់ផងដែរថា ជា​រៀងរាល់ឆ្នាំ​ក្តី សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នៅតែ​បន្ត​កៀរគរ​មូលនិធិ និង ស្វាគមន៍​ចំពោះ​ការចូលរួម​វិភាគទាន​ថវិកា សម្ភារ ពី​សំណាក់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ជា​សប្បុរសជន នៅ​រាជធានី​ភ្នំពេញ តាមរយៈ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណា ក្នុងនាម​ប្រធានកិត្តិយស​សាខា និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្នាក់​ខេត្ត​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា៕

អត្ថបទ៖ គឹមសេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម