Connect with us

ព័ត៌មានជាតិ

ប្រធាន​ក្រុម​មេធាវី​សម្តេច​តេជោ ដាក់​ពាក្យ​ស្នើ​សុំ​កញ្ញា​ មាន​ ពេជ្ររីតា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ចូល​តុលាការ​ហើយ

បានផុស

នៅ

ភ្នំពេញ ៖ ប្រធាន​ក្រុម​មេធាវី​សម្តេចតេជោ ហ៊ុន សែន គឺលោក​គី តិច បាន​ដាក់​ពាក្យ​ស្នើ​សុំ​ កញ្ញា​ មាន​ ពេជ្ររីតា ឲ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ចូល​ទៅ​តុលាការ​ហើយ​។

សូមរំលឹកថា ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងទាមទារសំណងជំងឺចិត្តចំនួន ១០ ម៉ឺនដុល្លារ (១០០,០០០) ព្រមទាំងការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ ម៉ឺន​ដុល្លារ។

កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ ២០ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួន ពីបទលួចទូរស័ព្ទដៃ និងប្រើហិង្សាចាក់ទៅលើឧកញ៉ា ហេង សៀ បណ្តាលឱ្យរងរបួស។

បន្ទាប់​ពី​បញ្ជូនខ្លួនទៅតុលាការ ព្រះរាជអាជ្ញា បានសម្រេចឱ្យ​បញ្ជូនទៅឃុំខ្លួន ខណៈ​ដែល​ពាក្យ​បណ្តឹង​១​ច្បាប់របស់នាងប្តឹងតបទៅឧកញ៉ាលេចចេញមក ធ្វើ​ឲ្យ​មហាជន​កំពុង​រង់ចាំតាមដានការចោទប្រកាន់គ្នាទៅវិញទៅមករវាងគូទំនាស់ទាំងពីរ។

ពាក្យបណ្តឹង របស់ កញ្ញា មាន ពេជ្ររីតា បាន​ប្រាប់​ថា ខ្លួនបានស្គាល់ឧកញ្ញា ហេង សៀមួយរយៈកន្លងមក បន្ទាប់ពីនាងបានទៅចូលរួមពិធីសម្ពោធហាងកូនស្រីរបស់លោក។ ក្រោយមកលោក ឧកញ៉ា ហេង សៀ បានព្យាយាមទាក់ទងទៅរូបនាង តាមបណ្តាញសង្គមតេឡេក្រាម ហើយប្រាប់នាងថា ចង់យកនាងធ្វើជាពិធីការិនីនៅពេលចប់កូវីដ។

កញ្ញា មាន ពេជ្ររីតា បន្តថា “ អំឡុងពេលនោះ គាត់បានលួងលោមឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង នាងខ្ញុំក៏បានប្រកែកមិនប្រើ”។

យោងតាមពាក្យបណ្តឹង នាងបានបន្តរៀបរាប់ដំណើររឿងថា “ក្រោយមកទៀត គាត់ក៏បានប្រើពាក្យលួងលោម ចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនិងការងារទើបនាងខ្ញុំព្រមជួបគាត់។

គាត់ក៏នៅតែបន្តការរំខានរហូតដល់មានការផ្ញើរូបអាសអាភាសមកខ្ញុំ ហើយ​គាត់​លុប​ចេញ​វិញ​ដោយ​ខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថាគាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ”។

នាងបន្តថា “រហូតដល់ថ្ងៃកើតហេតុ នៅថ្ងៃទី ០៤ អំឡុងពេលម៉ោង ២ រសៀល គាត់បានទូរស័ព្ទប្រាប់ថាចង់ជួបនាងខ្ញុំ ហើយចង់ឱ្យអីវ៉ាន់ មកនាងខ្ញុំមានដូចជា អង្ករ ទឹកត្រីមួយចំនួន ដើម្បីចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវីដ គាត់បានឱ្យនាងខ្ញុំចាំនៅក្បែរផ្សារ គីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំឱ្យចូលក្នុង​ឡាន។ គាត់​ថា​ឱ្យចូលក្នុងឡានសិនមក ដោយមានរឿងការងារត្រូវនិយាយគ្នា ក៏​ដូច​ជា​ចែក​ម្ហូប​អាហារ​សម្រាប់អ្នកកូវីដ ហើយ​ចំ​បាច់ត្រូវនិយាយជាមួយនាងខ្ញុំ ក៏នាងខ្ញុំចូលក្នុង នឹក​ឃើញ​ថា ពេល​យក​ម្ហូប​អាហារសម្រាប់ចែកអ្នកូវីដរួចហើយចេញទៅវិញ ពេល​នៅ​ក្នុង​ឡាន​គាត់​និយាយ​ពាក្យ​អាសអាភាសដាក់ខ្ញុំ រួចក៏​យកដៃរបស់គាត់មកលូកស្ទាប់អង្អែលភ្លៅ និង​ប្រដាប់​ភេទ​របស់​នាង​ខ្ញុំ​ជា​ញឹកញាប់ ហើយ​និយាយ​ថា ពាក្យ​លេប​ខាយ និងចង់យកនាងចូលផ្ទះសំណាក់”។

បន្ទាប់​មក​គាត់ (ហេង សៀ) ក៏បានផ្តល់លេខទូរស័ព្ទថ្មី ទៅឱ្យនាង និងបានព្យាយាមផ្ញើប្រាក់ចំនួន ៥ ដង ដែលសរុបទៅមានទឹកប្រាក់ចំនួន ៨៤៧ដុល្លារចូលក្នុងគណី ABA របស់នាង   គ្រា​ដែល​នាង​បដិសេធ​មិនទទួលយក តែ​លោក​នៅ​តែ​បន្តផ្ញើ ហើយ​បាន​និយាយ​ថា សំណាងណាស់បានស្គាល់នាង។

តាម​ពាក្យ​បណ្តឹង នាងបន្តថា “ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា សុំកុំធ្វើចឹង ប្រយ័ត្នខ្ញុំលោតចុះពីលើឡាន សូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់ប្រាប់ថាគាត់មានកាំភ្លើង ពេលឭដូច្នេះនាងខ្ញុំមានអារម្មណ៍ភិតភ័យជាខ្លាំង ដោយមិនអាចចេញពីក្នុងឡានបាន នាងខ្ញុំបានរត់មកកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់គាត់មកចាប់សង្គ្រប់លើរូបនាងខ្ញុំ ហើយខំរើបម្រាស់ច្រានគាត់ចេញ ទាំងដៃទទេ”។

នាងប្រាប់ថា ហេតុការណ៍នេះ មិនបានប្រាប់ឱ្យគ្រួសារខ្លួនដឹងនោះឡើយ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត ស្រាប់តែនៅថ្ងៃទី ០៨ ខែឧសភា សមត្ថកិច្ចអធិការខណ្ឌទួលគោក បាននាំខ្លួននាងទៅឃុំ រយៈពេល ២ ថ្ងៃ ដោយមិនដឹងមូលហេតុ ទើបបញ្ជូនមកសា​លាដំបូង​រាជធានីភ្នំពេញ ដោយបានចោទពីបទលួច មានស្ថានទម្ងន់ទោស ខណៈនាងអះអាងថា មិនបានលួចអ្វីឡើយ។

នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែឧសភា​ ឆ្នាំ​២០២១​នេះ បានធ្វើការ​ចាប់បញ្ជូន​ខ្លួន​នារី​ជា​ជនសង្ស័យ​ឈ្មោះ មាន ពេជ្រ​រីតា មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី លួច​ទូរស័ព្ទដៃ​និង​ប្រើ​ហិង្សា ចាក់​ឧកញ៉ា​ម្នាក់​រងរបួស​។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី ១១​ឧសភា ឆ្នាំ​២០២១​ បាន​សម្រេច​​ធ្វើ​ការ​ចោទប្រកាន់​នារី​ម្នាក់​ឈ្មោះ មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ ពីបទ «លួច​មាន​ស្ថាន​ទម្ងន់ទោស» និងបង្គាប់ឱ្យបញ្ជូនទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន(ម២) រង់ចាំ​ការ​សម្រេច​ជា​ថ្មី៕

ដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ វិនាទី មុន

បណ្ឌិត ឈត ប៊ុនថង គ្រោងចេញសៀវភៅទស្សនវិជ្ជាដែលជួយត្រួសត្រាយផ្លូវជីវិត និងសំលៀងការគិតឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ៣ នាទីutes មុន

លោក លី សាម៉េត, ដួង តារា និងពីរនាក់ទៀត ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់

ព័ត៌មានជាតិ២៦ នាទីutes មុន

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាពនៅកម្ពុជាឆ្នាំ២០២៤ នឹងធ្វើឡើងនៅភ្នំពេញនៅថ្ងៃទី២៥ វិច្ឆិកា

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

តម្លៃមាស​អន្តរជាតិធ្លាក់ចុះទាប​បំផុត​​ជិត ២ ខែ​ ដោយសារ​លុយដុល្លារខ្លាំង ក្រោយ ត្រាំ​ ជាប់ឆ្នោត​

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អ្នកទោស១៥នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍​ប្រយុទ្ធគ្នាក្នុងគុកដ៏ធំបំផុត​នៅ​​អេក្វាទ័​រ

Sokha Hotels

ព័ត៌មានពេញនិយម