ព័ត៌មានជាតិ
ឥណ្ឌូណេស៊ី សរសើរមិនដាច់ពីមាត់ វ៉ាក់សាំង Sinovac ការពារការស្លាប់១០០ភាគរយ និងការឆ្លង ៩៤ភាគរយ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារទី១១ខែឧសភាថា ប្រទេសឥណ្ឌូណេស៊ី បានតាមដានបុគ្គលិកសុខាភិបាលចំនួន២៥,៣៧៤នាក់ នៅក្នុងរដ្ឋធានីហ្សាការតារយៈពេល២៨ថ្ងៃ បន្ទាប់ពីពួកគេទទួលវ៉ាក់សាំងដូសទី២ ហើយរកឃើញថា វ៉ាក់សាំងនេះបានការពារពួកគេ ១០០ភាគរយពីការស្លាប់និង៩៦ភាគរយពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយចាក់បាន៧ថ្ងៃ។
លោក Sadikin ក៏បាននិយាយផងដែរថា ៩៤ភាគរយនៃបុគ្គលិក ត្រូវបានការពារពីការឆ្លង។ លោក Sadikin បន្តថា “យើងមើលឃើញមានការធ្លាក់ចុះយ៉ាងខ្លាំងចំពោះការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ក្នុងចំណោមបុគ្គលិកពេទ្យ”។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងទេថាតើវីរុសប្រភេទអ្វីដែលវ៉ាក់សាំង Sinovac អាចយកឈ្នះបានបែបនេះនៅឥណ្ឌូណេស៊ី ប៉ុន្តែប្រទេសនេះមិនបានបង្ហាញពីការផ្ទុះឡើងធំៗនៃវីរុសកូវីដ-១៩ទម្រង់បំប្លែងខ្លួនដែលជាក្តីព្រួយបារម្ភនោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Straits Times
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច