ព័ត៌មានជាតិ
បណ្តឹងឧកញ៉ា ហេង សៀ ធ្លាប់ជួបតារាស្រី មាន ពេជ្រវីតា ៣ ដង ធ្លាប់ឲ្យលុយកាក់ មុនកើតហេតុប្តឹងផ្តល់គ្នា
ទំនាស់ប្តឹងផ្ដល់គ្នារវាងឧកញ៉ា ហេង សៀ និងតារាស្រី នាង មាន ពេជ្រវីតា កំពុងស្ថិតនៅក្នុងដៃតុលាការ។ នៅក្នុងកំណត់ហេតុបណ្ដឹង ឧកញ៉ា ហេង សៀ បានរៀបរាប់ពីសកម្មភាព និងទំនាក់ទំនងជាមួយនាង មាន ពេជ្រវីតា មុនឈានដល់ជម្លោះប្តឹងផ្តល់គ្នា ខណៈកំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។
បើតាមកំណត់ហេតុបណ្តឹងបានបញ្ជាក់ថា ឧកញ៉ារូបនេះបានទំនាក់ទំនងស្គាល់គ្នាជាមួយតារាស្រី មាន ពេជ្ររីតាចំនួន ៣ លើកមកហើយ និងធ្លាប់បានឧបត្ថម្ភលុយកាក់មួយចំនួនផងដែរ មុនពេលថ្ងៃកើតហេតុ។

នេះជាកំណត់ហេតុបណ្តឹងទាំំងស្រុងរបស់ឧកញ៉ា ហេង សៀ៖
ក្នុងអំឡុងខែមេសា ខ្ញុំបានស្គាល់ឈ្មោះ យូប៊ី (កញ្ញា មាន ពេជ្ររីតា ) ដែលមានមុខរបរជាអ្នកថតផ្សាយពាណិជ្ជកម្ម ដោយឈ្មោះយូប៊ីបានប្រើប្រាស់លេខទូរសព្ទពីរខ្សែ ហើយថតផ្សាយពាណិជ្ជកម្មនិងបង្ហាញម៉ូតឲ្យក្រុមហ៊ុន POUNG STUDIO។
ការទំនាក់ទំនងគ្នានេះ ក្នុងនាមស្រ្តីរកស៊ីផ្លូវភេទ (ស៊ីនំឲ្យលុយ) ខ្ញុំបានទំនាក់ទំនងណាត់ជួបឈ្មោះយូប៊ី ចំនួន ៣ លើក ហើយច្រើនជួបគ្នានៅផ្ទះសំណាក់ ជួបម្តងតម្លៃ ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ។ រាល់ការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម។ ក្នុងទំនាក់ទំនងរវាងរូបខ្ញុំនិងឈ្មោះយូបីមិនមែនជាសង្សារឬប្រពន្ធចុងទេ គឺស៊ីនំរួចឲ្យលុយចប់។ តែរូបខ្ញុំធ្លាប់បានជួយឧបត្ថម្ភលុយឈ្មោះយ៉ូប៊ីម្តងចំនួន ១៥០០ ដុល្លារ ដោយគេត្រូវការលុយបង់ថ្លៃសាលា។
លុះមកដល់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២ ១២ នាទី រូបខ្ញុំបានបើករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AC-7258 បើកចេញពីផ្ទះក្នុងគោលបំណងទៅក្រុមហ៊ុនសេង ស្រេងហុង អាហរ័ណនីហរ័ណចំកាត់ ស្រាប់តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ឈ្មោះ យូប៊ី បាន Messages លេខទូរសព្ទចូលមកលេខរបស់ខ្ញុំ ឱ្យរូបខ្ញុំទៅជួប នៅម្តុំសាលាអាស៊ីអឺរ៉ុប សង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក។ នៅពេលដែលខ្ញុំបានបើករថយន្តទៅដល់ក៏បានជួបនាង យូប៊ី រួចហើយនាងក៏បានឡើងជិះរថយន្តជាមួយខ្ញុំ ដោយខ្ញុំជាអ្នកបើក ចំណែកឈ្មោះយូបីអង្គុយពីខាងក្រោយខ្ញុំ ហើយឱ្យខ្ញុំបើកឡានចុះឡើង ២ ទៅបីបក ដើម្បីរង់ចាំមនុស្សស្រីម្នាក់ទៀតជាមិត្ត របស់នាង។
ក្នុងពេលបើករថយន្ត ឈ្មោះយូប៊ី បានឱ្យបាញ់លុយតាម ABA ចូលក្នុងគណនីរបស់នាង ចំនួន ៣០ ដុល្លារ តែខ្ញុំគិតថាតិចពេក ក៏បាញ់លុយបន្ថែមបង្គ្រប់ ៥០ ដុល្លារ ក្នុងពេលនោះ ឈ្មោះយូប៊ី ប្រហែលមើលឃើញលេខសម្ងាត់របស់ខ្ញុំ ពេលនោះ នាងក៏ឱ្យខ្ញុំបើករថយន្តអែបកៀន ផ្លូវច្រកតូចលេខ ១៣៨ កែងផ្លូវ២៥៩ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រួចហើយនាងបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច យកមកចាក់លើក្បាលពោះខាងស្តាំរបស់ខ្ញុំចំនួន ២កាំបិតបណ្តាលឱ្យរងរបួសធ្ងន់។
ភ្លាមនោះខ្ញុំស្រវ៉ាបើកទ្វារថយន្តរួចចេញ រត់មកខាងក្រៅដើម្បីឱ្យគេជួយ ចំណែកនាងបានបើកទ្វារឡានរួចដើរគេចខ្លួនបាត់ទៅ។ ដោយបានយកទូរស័ព្ទដៃរបស់ខ្ញុំមួយគ្រឿងម៉ាក Iphone 12 ProMax ព៌ណទឹកមាស គេចខ្លួនបាត់។ ចំណែករូបខ្ញុំ ដោយមានស្មារតីរឹងមាំ ក៏បើករថយន្តដោយខ្លួនឯងទៅមន្ទីរពេទ្យព្រះកុសុមៈ រួចក៏បន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?