Connect with us

ព័ត៌មានជាតិ

ផឹកស្រារាល់ថ្ងៃ ខ្យល់គដេកស្លាប់ក្នុងផ្ទះ

បានផុស

នៅ

មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ព្រមទាំង​គ្រូពេទ្យ​ចុះមក​ពិនិត្យ​លើ​សាកសព​បុរស​ម្នាក់​ដែល​ដេកស្លាប់​ក្នុងផ្ទះ​របស់ខ្លួន កាលពី​វេលា​ម៉ោង​១៩:៥៨​នាទី​យប់ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចក ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

បើ​យោងតាម​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រៃ​តា​អី បាន​ឲ្យ​ថា​ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ទទួល​ព័ត៌មាន​ពី​លោក ជឹម ភុ​ន ដែលជា​មេភូមិ​ត្រពាំង​ចក ឃុំ​ព្រៃ​តា​អី បាន​រាយការណ៍ថា​: មាន​បុរស​ម្នាក់​ឈ្មោះ ព្រំ ហ៊ុ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ស្លាប់​នៅផ្ទះ​របស់ខ្លួន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​បន្តទៀតថា​ ក្រោយពី​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ភ្លាម ក៏បាន​ចុះទៅ​ដល់ផ្ទះ​កើតហេតុ​ដោយបាន​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ជំនាញ នគរបាល​ស្រុក ​និង​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខ​ភាព ពពែ​ត ធ្វើការ​ពិនិត្យ​នៅលើ​សាកសព។ ក្រោយពី​ពិនិត្យ​រួចសមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ថា​:​សាកសព​ឈ្មោះ ព្រំ ហ៊ុ បាន​ស្លាប់​ដោយ​ខ្យល់គរ​ពិតមែន មិនមែនជា​ករណី​ផ្សេង​នោះទេ​។​

បើតាម​ការបំភ្លឺ​របស់​ក្រុមគ្រួសារ​សពបានឲ្យដឹង​ដែរ​ថា​ បុរស​ខាងលើនេះ​គឺ​ស្លាប់​ដោយសារ​គាត់​ហូប​ស្រា​ស្រវឹង​ជាប្រចាំ​ថ្ងៃ មិនដែល​ខាន​មួយថ្ងៃ​ឡើយ​។

បច្ចុប្បន្ននេះ​សមត្ថកិច្ច​បានប្រគល់​សព​ឲ្យទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខ សុធន
ជីវិតកម្សាន្ដ២ ម៉ោង មុន

អ្នកនិពន្ធនិងដឹកនាំរឿងលោក​ សុខ​ សុធន ត្រូវវះកាត់ពោះវៀនខ្នែង នៅមន្ទីពេទ្យព្រះកុសុមៈ

ផន ស្រីពី
ជីវិតកម្សាន្ដ២ ម៉ោង មុន

ផន ស្រីពី ត្រៀមដណ្តើមមកុដ Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខឹងជំពាក់​លុយមិនព្រម​សង ស្ត្រី​​ជប៉ុនម្នាក់​ត្រូវ​ម្ចាស់​លុយ​​ចាក់​ជាង​៣០កាំបិត ពេល​កំពុង​Live

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ

សុខា ច័ន្ទ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ខាត់ ស្រីច័ន្ទ ៖ ដេីម្បីជួយជាតិ កុំថាឡេីយ ៥០ដុល្លារ ទោះមិនបានថវិកាក៏ខ្ញុំធ្វេីដែរ ព្រោះជាតួនាទីសិល្បៈ

Sokha Hotels

ព័ត៌មានពេញនិយម