ព័ត៌មានជាតិ
ប្រធាន WHO ទើបទទួលការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅថ្ងៃទី១២ ឧសភា
កាលពីថ្ងៃពុធទី១២ខែឧសភា ប្រមុខអង្គការសុខភាពពិភពលោក បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យសកលវិទ្យាល័យមួយ ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ លោក Tedros Adhanom Ghebreyesus បានបង្ហោះ Twitter ថា៖ “ថ្ងៃនេះ គឺជាវេនរបស់ខ្ញុំត្រូវទទួលវ៉ាក់សាំងប្រឆាំងកូវីដ នៅមន្ទីរពេទ្យ Hopitaux។ វ៉ាក់សាំងសង្គ្រោះជីវិត”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានប្រាប់ឈ្មោះវ៉ាក់សាំងដែលលោកចាក់នោះទេ ប៉ុន្តែប្រទេសស្វីស ត្រូវបានគេដឹងថា បានប្រើវ៉ាក់សាំង Pfizer និង Moderna នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះ បុរសសញ្ជាតិអេត្យូពីវ័យ៥៦ឆ្នាំរូបនេះ បានបន្តអំពាវនាវឲ្យអ្នកដែលរស់នៅក្នុងប្រទេសមានវ៉ាក់សាំងកូវីដចាក់ សូមទៅទទួលថ្នាំបង្ការនៅពេលដល់វេនរបស់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Uni India
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី