Connect with us

ព័ត៌មានជាតិ

អាជ្ញាធរពន្លែងកូនគ្រែងឈាមចំនួន៤៩០០គីឡូក្រាមចូលក្នុងសមុទ្រវិញ ក្រោយរឹបអូសបានពីឈ្មួញខុសច្បាប់

បានផុស

នៅ

កូនគ្រែងឈាម ដែលត្រូវឃាត់បានចំនួន៤៩០០គីឡូក្រាម (ក្នុងមួយគីឡូក្រាម ប្រមាណជា ៥០០០០គ្រាប់) ត្រូវបានក្រុមការងារយកទៅពន្លែងនៅក្នុងតំបន់សហគមន៍ព្រៃនប់ទី២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេលាម៉ោង១៤ និង ០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំង អ/ហស្រុកព្រៃនប់ ចំនួន០៨នាក់ ដឹកនាំដោយលោក អនុ/ឯ ម៉ែន វណ្ណា មេបញ្ជាការស្តីទី សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលកំពុងសោម ដឹកនាំដោយលោក ឯម ភា នាយរងខណ្ឌ រដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម បានធ្វើការឃាត់រថយន្តចំនួន ០២គ្រឿង និងមនុស្សចំនួន០៤នាក់ សង្ស័យពាក់ព័ន្ធករណីលួចដឹកកូនគ្រែងឈាមដោយគ្មានលិខិតអនុញ្ញាតច្បាប់ ស្ថិតនៅចំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AD-៥៩៧៤ ម្ចាស់ឈ្មោះ១/ឈ្មោះ ឈិន ជិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិថ្មរស ឃុំថ្មរស ស្រុកបុទុមសាគរ ខេត្តកោះកុង ២/ឈ្មោះ ពេជ្រ លី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិថ្មរស ឃុំថ្មរស ស្រុកបុទុមសាគរ ខេត្តកោះកុង។

រថយន្តម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ២Q-៨៦៦៤ ម្ចាស់ឈ្មោះ១/ឈ្មោះ តឹក សុខុម ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ២/ឈ្មោះ ម៉េង សុធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

បច្ចុប្បន្ន កម្លាំងជលផលបានអោយអ្នក ដឹកជញ្ជូនទាំងបួនអ្នកខាងលើធ្វើកិច្ចសន្យា និងរក្សាទុករថយន្តដើម្បីអោយ ម្ចាស់កូនគ្រែង ចូលខ្លួនមកដោះស្រាយ។

អត្ថបទ៖ ស៊ុយ សុធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម