ព័ត៌មានជាតិ
រកឃើញមេខ្យល់២នាក់ និងពលករ១៧នាក់លួចឆ្លងដែនទៅប្រទេសថៃ
ខេត្តបាត់ដំបង៖ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនមេខ្យល់២នាក់ និងចាត់ការផ្លូវច្បាប់ក្រោយពីស្រាវជ្រាវវែកមុខរកឃើញក្នុងចំណោមពលករទាំង១៩នាក់ដែលបានលួចចូលទៅប្រទេសថៃដោយខុសច្បាប់កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២១ក្នុងចន្លោះម៉ោង៤រហូតដល់ម៉ោង៥រសៀលនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តឲ្យដឹងថា មេខ្យល់២នាក់ដែលបាននាំពលករឆ្លងដែនដោយខុសច្បាប់មានឈ្មោះ ផូ ផាត ហៅតៃ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ សា ផាត ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ការស្ទាក់ឃាត់ខ្លួនពលករដែលមេខ្យល់២នាក់នាំចូលទៅប្រទេសថៃដោយខុសច្បាប់កាលពីវេលាខាងលើ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៨១៩ និងកម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះអនុវត្តឃាត់ខ្លួន និងនាំខ្លួនអ្នកទាំងអស់សរុបចំនួន១៩នាក់ដែលក្នុងចំណោមនេះរកឃើញមេខ្យល់ប្រុសស្រី២នាក់។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនមេខ្យល់ទាំង២នាក់អនុវត្តតាមផ្លូវច្បាប់ រីឯពលករចំនួន១៧នាក់បាននាំយកទៅកាន់មណ្ឌលចត្តាឡីស័កកម្រិតទី១ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមវិធានសុខាភិបាលមុននឹងមានចំណាត់ការបន្ត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»