Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ហេង សៀ ក្ដោប​ក្ដាប់​មុខ​ជំនួញ​អ្វីខ្លះ​?

បានផុស

នៅ

​ឧកញ៉ា ហេង សៀ គឺជា​អគ្គនាយក​ក្រុមហ៊ុន ហេង ស្រេង​ហុង អា​ហ័​រណ នី​ហ័​រណ ដែលមាន​ផ្គត់ផ្គង់​ផលិតផល​កញ្ចក់ និង​ទ្វារ​ដែក​រមូរ គ្រប់​ប្រភេទ​។ ក្រុមហ៊ុន បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៩៨ និង​មាន​សម្ព័ន្ធ​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ CamboPura Glass​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CamboPura Glass ជា​ក្រុមហ៊ុន​ផលិត​កញ្ចក់​មាន​បំពាក់​នូវ​ម៉ាស៊ីន​ទំនើបៗ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​នៅ​ឆ្នាំ​២០០៣ ក្រុមហ៊ុន​បាន​បាន​ពង្រីក​សេវាកម្ម​បន្ថែម​ច្រើន​ផ្សេងទៀត​សម្រាប់​ផ្តល់​ឲ្យ​អតិថិជន​មានដូចជាៈ បន្ទប់ ជញ្ជាំង បន្ទប់ទឹក ទ្វារ បង្អួច​ធ្វើ​ពី​កញ្ចក់ និង​ទ្វារ​ដែក​រមូរ​គ្រប់​ប្រភេទ។ ក្រោយ​ជោគជ័យ​លើ​វិថី​ជំនួញ​លោក​ឧកញ៉ា​ជា​ញឹកញាប់​ ក៏បាន​រួមចំណែក​លើ​ការងារ​ជា​គ្រឿង​ឧបភោគ​បរិភោគ​រាប់​រយ​មុខ​ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ ព្រមទាំង​ចុះ​ចែក​អំណោយ​សប្បុរសធម៌​ជូន​ជនក្រីក្រ​ជួប​ការលំបាក​ជាដើម​។​

​យ៉ាងណាមិញ​នៅថ្ងៃនេះ ឧកញ៉ា ហេង សៀ បានចេញ​លិខិត​សុំ​អភ័យទោស ចំពោះ​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំង​ភរិយា និង​ក្រុមគ្រួសារ ដែល​រូបលោក​លួច​មាន​ស្នេហា​ជាមួយ កញ្ញា មាន ពេជ្រ​រីតា កន្លងមក​។​

​ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា​៖ “​នៅ​ថ្ងៃកើតហេតុ​នេះ​បណ្ដាលមកពី​កញ្ញា មាន ពេជ្រ​រីតា បាន​ទាក់ទង​ឲ្យ​ខ្ញុំ​មកជួប បន្ទាប់ពី​គាត់​បានទាមទារ​ប្រាក់​ផ្ដាច់ចំណង​ស្នេហា​ច្រើន​លើសលប់​ពេក ដែល​បណ្ដាលឲ្យ​ខ្ញុំបាទ​មិនអាច​បំពេញ​បំណង​នាង​បាន ហើយក៏​ខ្ញុំបាទ​មិន​នឹកស្មានថា នាង​មាន​កាំបិត​មកចាក់​ខ្ញុំបាទ​ភ្លាមៗ​ទេ​។​

​គួរបញ្ជាក់​ផងដែរ​ថា ថ្ងៃនេះ​ចៅក្រម​សាលាដំបូង​បានចេញ​ដីកា​សម្រេច​ដោះលែង​កញ្ញា មាន ពេជ្រ​រីតា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ​បន្ទាប់ពី​តុលាការ​បាន​សាកសួរ​បន្ថែម​លើ​ជនជាប់ចោទ​២​ថ្ងៃ និង​មានការ​សម្របសម្រួល​ធានា​សុំ​នៅក្រៅ​ឃុំ​ពី​សំណាក់​មេធាវី​៕

សូមចុចអាន៖ អាថ៌កំបាំងទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា​​ ត្រូវបាន​ទម្លាយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម