ព័ត៌មានជាតិ
ប្រទះឃើញកងជើងទេវរូបវត្ថុសម័យក្រោយអង្គរ ក្នុងកម្ទេចភ្លើងឆេះផ្ទះ ស្លាប់មនុស្ស៥នាក់នៅកំពង់ឆ្នាំង
មន្ត្រីការិយាល័យការពារបដិកពាន់ជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់វត្ថុបុរាណដែលមានតម្លៃប្រភេទកងជើង ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ ឆ្នាំងរក្សាទុកក្នុងសារមន្ទីរ។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែឧសភានេះថា វត្ថុបុរាណដែលលោកទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺជាប្រភេទកងជើងរបស់ទេវរូបភេទស្រី ធ្វើពីលោហធាតុ (មានស្ពាន់និងដែកបញ្ចូលគ្នា)ទម្ងន់១.៦គីឡូក្រាម រចនាបថសម័យកណ្ដាល ឬ (សម័យក្រោយអង្គរ)ត្រូវបានស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកក្នុងសារមន្ទីរ។ លោកបន្តថា កងជើងបុរាណខាង លើនេះគឺមានតម្លៃជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ។ វត្ថុបុរាណមួយនេះលោកនឹងយកទៅរក្សា ទុកនៅក្នុងសារៈមន្ទីរខេត្ត តែបច្ចុប្បន្នគឺទុកនៅក្នុងឃ្លាំងសិន ដើម្បីយកទៅសំអាតតាមបច្ចេកទេសរបស់បុរាណវិទ្យា ដោយសារតែត្រូវភ្លើងឆេះប្រឡាក់មើលមិនដឹងធាតុដើម គឺមិនទាន់អាចដាក់តាំងឲ្យមើលបាននៅឡើយទេ។

លោក ជីវ ចាន់លី ប្រធានការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា វត្ថុបុរាណប្រភេទកងជើងនេះ អង្គភាពរបស់លោកបានទទួលពីក្រុមបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្ត ដោយធ្វើពិធីប្រគល់ទៅឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកនៅក្នុងសារមន្ទីរ ហើយការប្រគល់វត្ថុបុរាណនេះ ក៏មានការអញ្ជើញចូលរួមពីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តផងដែរ។
លោកឧត្ដម សេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងតាមទូរសព្ទថា នៅព្រឹកថ្ងៃទី១១ ខែឧសភា លោកបានដឹកនាំក្រុមបច្ចេកទេស ចុះពិនិត្យនិងស្រាវ ជ្រាវករណីភ្លើងឆេះផ្ទះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥នាក់កាលពីយប់ថ្ងៃទី៩ ខែឧសភា នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌កន្លងទៅ។ ហើយនៅព្រឹកនោះមន្ត្រីក្រុមបច្ចេកទេសក៏រើសបានកងជើងជាវត្ថុបុរាណមួយ ដែលត្រូវបានភ្លើងឆេះរោលប្រ ឡាក់ស្ទើរមើលមិនយល់។



បន្ទាប់មកលោកក៏បានយកវត្ថុនេះ ទៅប្រគល់ជូនលោក អ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំង ដើម្បីទុកជាវត្ថុតាង។ ខណៈនោះលោកព្រះរាជអាជ្ញាយល់ឃើញថា កងជើងនេះគឺអាចមានសារៈប្រ យោជន៍ជារបស់វត្ថុបុរាណលោកក៏ឲ្យយកវត្ថុបុរាណនេះ ទៅពិភាក្សាជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ។ បន្ទាប់ពីលោក សុខ ធួក ប្រ ធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា កងជើងនេះ គឺជាវត្ថុបុរាណសម័យកណ្ដាលឬ(សម័យក្រោយអង្គរ ) ដែលមានតម្លៃជាប្រវត្តិសាស្ត្រ លោកព្រះរាជអាជ្ញាក៏បានឲ្យធ្វើកំណត់ហេតុ ប្រគល់វត្ថុបុរាណខាងលើនេះ ជូនទៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៣ ខែឧសភានេះ ដើម្បីរក្សា ទុកជាសម្បត្តិវប្បធម៌ជាតិនៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី