ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំស្តីពីកាត់បន្ថយតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការកាត់បន្ថយតំបន់បិទខ្ទប់ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការបំពេញតួនាទី ភារកិច្ចក្នុងការបិទខ្ទប់តំបន់ក្រហមកន្លងមក ទទួលបានលទ្ធផលផ្លែផ្កា រហូតជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តបានបន្ថយតំបន់បិទខ្ទប់ តំបនក្រហម មកជាតំបន់លឿងទុំ និងតំបន់លឿងទុំមកជាតំបន់លឿងវិញ ដោយកំណត់ទី ១.បន្ថយកម្រិតបិទខ្ទប់ និងបានបញ្ចប់ការយកសំណាកនៅតំបន់ក្រហម ក៏ប៉ុន្តែផ្ទះ និងកន្លែងស្នាក់នៅមួយចំនួននៅមានបញ្ហាប្រឈម នៅបន្តបិទខ្ទប់ទីតាំងមួយចំនួន។ ២.តំបន់លឿងទុំ បន្តយកសំណាកដែលនៅសេសសលក្នុងទីតាំងបន្តទៀត ។ ៣.តំបន់លឿងប្រជាពលរដ្ឋអាចធ្វើដំណើរបាន ក៏ប៉ុន្តែហាមការជួបជុំប្រមូលផ្តុំ ការលេងកីឡា និងបន្តបិទបម្រាមគោចរនៅពេលយប់ ដើម្បីកាត់ផ្ដាច់ការជួបជុំ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ៤.កន្លងមកបញ្ហាប្រឈមដែលមានការគំរាមកំហែងដោយសារជំងឺកូវីដ-១៩ វាផ្តើមចេញពីទីប្រជុំជនផ្សារ ដែលមានការចម្លងលឿន គណៈបញ្ជាការឯកភាពខេត្ត មិនទាន់សម្រេចបើកផ្សារឡើងវិញទេ ប៉ុន្តែយើងបានលើកទឹកចិត្តបងប្អូនអាជីវករដែលបានយកសំណាកពីរដងរួចហើយ អវិជ្ជមានកូវីដ-១៩ អាចបើកលក់ដូរនៅតាមផ្ទះរៀងខ្លួនបាន ដោយគោរពតាមស្តង់ដារផ្សាបណ្តោះអាសន្ន រក្សាគម្លាតសុវត្ថិភាពរវាងអ្នកលក់ និងអ្នកទិញ និងសរសេរតារាងតម្លៃ។

រដ្ឋបាលខេត្តបានលើកទឹកចិត្តការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ យើងបានឱ្យមន្ត្រីធនាគារជាតិ បង្កើតអាខោនរបស់បងប្អូនអាជីវករបានជាង ២.០០០នាក់រួចហើយ តែអតិថិជនមិនទាន់មានគ្រប់គ្រាន់ក្នុងការផ្ទេរសាច់ប្រាក់ យើងក៏បន្តលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រព័ន្ធផ្ទេរសាច់ប្រាក់តាមប្រពន្ធធនាគារ ដើម្បីរួមគ្នាកាត់បន្ថយហានីភ័យពីសាច់ប្រាក់ដោយផ្ទាល់ ដែលជាប្រភពចម្លងមេរោគកូវីដ-១៩ ។ ចំពោះមុខរដ្ឋបាលខេត្តតម្រូវឱ្យអាជីវករត្រូវមានគណនេយ្យធនាគាត ដើម្បីទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ តែអ្វីជាការពិបាកប្រជាពលរដ្ឋរបស់យើងមិនទាន់មានគណនេយ្យផ្ទេរសាច់ប្រាក់ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនៅតាមព្រំប្រទល់តំបន់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាលក្ខណឯកជន ដោយក្នុងរថយន្តនីមួយៗត្រូវមានគ្នាចំនួន៤នាក់ ដោយឡែករថយន្តសាធារណៈត្រូវកាត់បន្ថយចំនួនមនុស្សពាក់កណ្ដាល ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់មកកាន់ក្រុងព្រះសីហនុ ត្រូវគោរពនូវវិធានការសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង នឹងសង្គមជាតិយើង ចៀសផុតពីការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់កងកម្លាងប្រដាប់ប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចនៅតាមគោលដៅនៅក្នុងមូលដ្ឋាន ។ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរមកពីខាងក្រៅបើមានបញ្ហាសុខភាពមិនប្រក្រតី សូមប្រញាប់ទៅយកសំណាក់នៅវេទិកា ៧មករា មានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្ត បានរៀបចំទទួលប្រជាពលរដ្ឋមកយកសំណាកគ្រប់ពេលម៉ោងធ្វើការទាំងថ្ងៃឈប់សម្រាក ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?