ព័ត៌មានជាតិ
Breaking News ៖ ឧកញ៉ា ហេង សៀ ដាក់ពាក្យមកអយ្យការ និងសាលាដំបូង សុំពន្យារពេលចូលឆ្លើយដោយសារមុខរបួសធ្ងន់ធ្ងរពេក
ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោកឧកញ៉ា ហេង សៀ កាលពីរសៀលថ្ងៃទី ១៣ឧសភា ឆ្នាំ ២០២១នេះ បានដាក់ពាក្យមកអយ្យការអមសាលាដំបូង និងសាលាដំបូងរាជធានីភ្នំពេញ សុំពន្យារការចូលខ្លួនដើម្បីឆ្លើយបំភ្លឺទៅលើសំណុំរឿងដែលកញ្ញា មាន ពេជ្ររីតា បានប្ដឹងរូបលោក។
ពាក្យសុំពន្យារពេលចូលឆ្លើយនេះ ត្រូវបានដាក់ព្រមគ្នាទាំងនៅស្ថាប័នអយ្យការអមសាលាដំបូង និងស្ថាប័នតុលាការតែម្ដង បន្ទាប់ពីកញ្ញា រីតា ហៅយូប៊ី កាលពីថ្ងៃទី ១១ឧសភា បានដាក់ពាក្យចូលមកអយ្យការអមសាលាដំបូងមានកម្មវត្ថុប្ដឹងលោកឧកញ៉ា ហេង សៀ ពីបទ « ប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត» ដោយភ្ជាប់ជាមួយនឹងការទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។
កញ្ញា មាន ពេជ្ររីតា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងចេញដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីរសៀលថ្ងៃទី ១៣ឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីឃុំខ្លួនបាន២ថ្ងៃ២យប់នៅពន្ធនាគារព្រៃស។
ខាងក្រោមនេះគឺពាក្យសុំពន្យារពេលរបស់ឧកញ៉ា ហេង សៀ ដែលស្ថាប័នអយ្យការ និងតុលាការបានទទួលជាផ្លូវការ ៖
ដោយ ៖ មករា
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា៧ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?