ព័ត៌មានជាតិ
ម៉ោងជាង ១២ អធ្រាត្រ កំពុងបើករ៉ឺម៉កយឺតៗដឹកបន្លែលក់តាមផ្លូវ ចោរពីរនាក់ជិះម៉ូតូដេញពីក្រោយ ឆក់ទូរសព្ទបានសម្រេច
ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរបានបេីករ៉ឺម៉កដឹកបន្លែងរកកន្លែងដាក់លក់តាមចិញ្ចេីមផ្លូវខណះជិះយឺតៗ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីក្រោយ ក៏ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីប្រពន្ធដែលអង្គុយខាងក្រោយបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅខាងត្បូងស្តុបណូគារ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះមានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបេីកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ យកមកលក់នៅលេីចិញ្ចេីមផ្លូវម្តុំកន្លែងកេីតហេតុ ដោយប្រពន្ធអង្គុយខាងក្រោយចុចទូរស័ព្ទខណះកំពុងជិះយឺតៗរកកន្លែងឈប់ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកឃ្លីកមិនចាំស្លាកលេខធ្វេីដំណេីរមកខាងក្រោយក៏ធ្វេីសកម្មភាពឆក់ទូរស័ព្ទម៉ាកសាំសុងA20ពីដៃប្រពន្ធភ្លាមនោះរូបគាត់ស្ទុះទៅចាប់ជនសង្ស័យតែមិនជាប់ក៏ដួលរងរបួសថ្លោះដៃម្ខាងផងដែរ ចំណែកជនសង្ស័យក៏គេចខ្លួនបាត់តែម្តង។
ក្រោយកេីតហេតុ ជនរងគ្រោះដោយសារតែរវល់លក់បន្លែ ក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ រង់ចាំទំនេរពីការលក់ដូរទេីបទៅដាក់ពាក់បណ្តឹង៕
អត្ថបទ៖ សុខា

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?