ព័ត៌មានជាតិ
រន្ទះបាញ់នៅខេត្តបន្ទាយមានជ័យផ្តាច់ជីវិតស្ត្រីម្នាក់ មនុស្ស៤នាក់ទៀតរងរបួស
ខេត្តបន្ទាយមានជ័យ៖ រន្ទះបាញ់នៅស្រុកភ្នំស្រុកខ្លាំងជាងពេលណាៗទាំងអស់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួសធ្ងន់ស្រាល៤នាក់ផ្សេងទៀត ចំនួន២ករណីដោយឡែកពីគ្នានៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាករណីទី០១ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាឡំនិងផ្គររន្ទះយ៉ាងខ្លាំង នៅវាលថ្មពិលចម្ងាយប្រហែល៥ គ.ម ខាងលិចភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យស្របពេលនោះមានប្រជាពលរដ្ឋ ចំនួន៥នាក់ បានទៅភ្ជួរស្រែនិងព្រួសស្រូវដោយឃើញសភាពមេឃមានដុំពពកខ្មៅនិងមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋដែលទៅភ្ជួរនិងព្រួសស្រូវទាំងនោះ បាននាំគ្នាទទូសំពត់ភ្លៀង នៅក្បែរគោយន្តកន្ត្រៃដែលបើកទៅស្រែ រំពេចនោះស្រាប់តែរន្ទះបានបាញ់មកចំស្រ្តីម្នាក់បណ្តាលនិង៤នាក់ទៀតរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុកភ្លាមៗផងដែរ។

យោងតាមលោកវរសេនីយ៍ឯក ស្ត្រីដែលស្លាប់នោះមានឈ្មោះ សា លន ភេទស្រី អអាយុ២៥ឆ្នាំ ២ឈ្មោះ ម៉ាន មាស់ ភេទប្រុស អាយុ៣១ឆ្នាំ របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ៣ ឈ្មោះ លឿន រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ របួសជើងខាងឆ្វេងស្រាល ៤ឈ្មោះ ឌួង វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ ៥ឈ្មោះបូស សៀវឡី ភេទស្រី អាយុ៣ឆ្នាំរបួសស្រាលទាំងអស់រស់នៅភូមិ នៅភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីទី២ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១នេះដែរ មានភ្លៀងផ្គររន្ទះ នៅត្រពាំងស្មាច់ ខាងលិចភូមិតាគង់ ឃុំណាំតៅ ប្រហែល១គីឡូរន្ទះបានបាញ់ចំសត្វគោ១ក្បាលកំពុងស៊ីស្មៅ បណ្តាលឲ្យងាប់ ម្ចាស់គោឈ្មោះជិម សាឃឿត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ