Connect with us

ព័ត៌មានជាតិ

ទឹកប្រាក់ នៃយុទ្ឋនាការ រកប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរ ​បានកើនឡើង

បានផុស

នៅ

មន្ទីរពេទ្យកុមារអង្គរ បានកោតសសើចំពោះយុទ្ឋនាការ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ និង​យុទ្ធនាការ តោះលេងហ្គេម #១ដុល្លារ សម្រាប់កុមារកម្ពុជា ​ដែលបានក្លាយជាចលនា​យ៉ាង​ផុស​ផុល​នៅក្នុងបណ្ដាញសង្គម។

មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា យុទ្ឋនាការនេះ មានគោលបំណងជំរុញ និងបំផុសស្មារតី​របស់​ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យចូលរួមទាំងអស់គ្នាក្នុងចំនួនទឹកប្រាក់ ១ដុល្លារ បរិច្ចាគ​មក​កាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តដំណើរការប្រតិបត្តិក្នុងការផ្ដល់សេវាពិនិត្យព្យាបាល និង​ថែ​ទាំង​សុខភាព ដល់កុមារកម្ពុជា តទៅមុខទៀត ខណៈពេលដែលមន្ទីរពេទ្យកំពុងជួបការលំបាក​ក្នុងការស្វែងរកមូលនិធិពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រឹត្តិការណ៍ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ និងយុទ្ឋនាការ តោះលេងហ្គេម #១ដុល្លារ សម្រាប់កុមារ​កម្ពុជា គឺទទួលបានថវិកា សរុប ចំនួន៣១៧ ៨០៣,៩៣ដុល្លារអាមេរិក ដែលក្នុងនោះ មាន​ទឹកប្រាក់ នៃយុទ្ឋនាការ តោះលេងហ្គេម #១ដុល្លារ សម្រាប់កុមារកម្ពុជា ចំនួន ២៦៦ ៤៨៥,​៨៩ដុល្លារអាមេរិក។

មន្ទីរពេទ្យកុមារអង្គរ ​បានអំពាវនាវបន្ថែមទៀត ដល់សាធារណជនទាំងអស់ឲ្យបន្តគាំទ្រ និងចូលរួមតទៅទៀត ដើម្បីជួយបំពេញបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការធ្វើ​ឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម