ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យនគរបាលជាតិបង្ក្រាបផែនការទុច្ចរិតរបស់ក្រុមឧទ្ទាមក្បត់ជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឱ្យកងកម្លាំងនគរបាលជាតិត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់ឧបាយកលសកម្មភាពរបស់ក្រុមឧទ្ទាមក្បត់ជាតិនិងបក្ខពួក ដោយមិនឱ្យពួកឧទ្ទាមសម្រេចផែនការទុច្ចរិតបានជាដាច់ខាត។
នៅក្នុងសារលិខិតរំឭកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការព្យាករណ៍អំពីសភាពការណ៍សន្តិសុខសកលលោកនៅតែបន្តប្រែប្រួល ស្មុគស្មាញពោរពេញដោយគ្រោះថ្នាក់ហើយនឹងជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសសន្តិសុខនៅកម្ពុជាជាក់ជាមិនខានឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាក្នុងពេលដូចគ្នានេះកម្ពុជាត្រូវត្រៀមលក្ខណៈសម្បត្តិរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ដែលជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ក្រុមឧទ្ទាមក្បត់ជាតិដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។

សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍បញ្ជាក់ថា ស្ថានការណ៍នាពេលខាងមុខទោះបីតិចឬច្រើន ផ្ទាល់ឬប្រយោល សុទ្ធតែមានផលប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដដែលបញ្ហាទាំងអស់នេះតម្រូវឲ្យកង កម្លាំងនគរបាលជាតិបន្តពង្រឹងស្មារតីប្ដេជ្ញាចិត្តខ្ពស់បំពេញកាតព្វកិច្ចក្នុងនាមជាកម្លាំងស្នូល រក្សាឲ្យបាននូវស្ថិរភាព សន្តិសុខ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវរាល់ ឧបាយកលសកម្មភាពរបស់ក្រុមឧទ្ទាមក្បត់ជាតិនិងបក្ខពួកដោយមិនឲ្យពួកគេសម្រេចផែនការទុច្ចរឹតទាំងនេះបានជាដាច់ខាត៕ អត្ថបទ៖ណារី

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ