Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​និង​អាជីវករ​ក្នុង​ខណ្ឌច្បារអំពៅ បាន​ទទួល​ម៉ាស​ពី​សម្ដេចតេជោ

បានផុស

នៅ

​ប្រជាពលរដ្ឋ​ ក៏ដូចជា​អាជីវករ​លក់ដូរ ​តាម​បណ្ដា​ផ្សារ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​ផ្តល់​ម៉ាស​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​និង​អាជីវករ​ ដោយ​ពុំ​មាន​រើសអើង​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាពលរដ្ឋ​ ក៏ដូចជា​អាជីវករ​ បាន​និយាយ​ថា ​ពួកគាត់​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្តេច​បាន​ផ្តល់​ម៉ាស់​ចំនួន​២​លាន​ម៉ាស​មកដល់​ប្រជាពលរដ្ឋ ​ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា​ ពួកគាត់​ពេញចិត្ត​និង​សូម​គាំទ្រ​នូវ​សកម្មភាព​របស់​សម្តេច​តេ​ជោ​ ដែល​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទាំង​ស្បៀងអាហារ​រហូតដល់​សុខភាព​ទៀត​ផង​។

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ​នៅ​ពេល​ដែល​អាជ្ញាធរ​ បាន​នាំ​យក​ម៉ាស់​របស់​សម្តេច​តេ​ជោ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​រហូតដល់​តាម​តូប​លក់ដូរ​ គឺ​ធ្វើ​ឲ្យ​ប្លែក​ខ្លាំង​ណាស់ ​ព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់ ​មាន​ម៉ាស​ពាក់​គ្រប់ៗ​គ្នា​និង​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ម៉ាស​ពាក់​ ក៏​ធ្វើ​រអៀសខ្លួន​ទៀតផង​។ ចំពោះ​យុទ្ធនា​ការ​ពាក់​ម៉ាស​ឲ្យ​បាន​គ្រប់ៗ​គ្នា​បែបនេះ​ គឺ​ជឿ​ជាក់​ថា​ ជំងឺ​កូ​វីដ​១៩​មិន​អាច​ឆ្លង​រាលដាល​ដល់​សហគមន៍​បាន​ឡើយ​ ដោយសារតែ​ប្រជាពលរដ្ឋ​លោក​នាំគ្នា​ពាក់​ម៉ាស​និង​លាង​សំអាត​ដៃ​សឹង​គ្រប់​ពេល​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​លោក ជាវ តា​យ សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី​១២ ក្នុងស្រុក​កំពង់ត្រាច​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម