ព័ត៌មានជាតិ
លោក ឃន ឈុនដារ៉ា កូនប្រសាឧកញ៉ា ហេង សៀ កាន់កាប់មុខជំនួញអ្វីខ្លះ?
លោក ឃន ឈុនដារ៉ា និងភរិយា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដោយជាប់ពាក់ព័ន្ធ ជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាស ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស លើកញ្ញា មាន ពេជ្ររីតា។

កើតនៅឆ្នាំ១៩៨៩ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ លោក ឃន ឈុនដារ៉ា ជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យប្រ៊ីស្ដូល (Bristol) ប្រទេសអង់គ្លេស។
ក្រោយត្រឡប់មកកម្ពុជាវិញលោកបានបើកហាងតែគជ់មួយនៅទល់មុខវិទ្យាស្ថានភាសាបរទេស( IFL) ដែលមានឈ្មោះថា KOI អំឡុងឆ្នាំ២០១៤ ។ KOI គឺជាស្លាកយីហោរបស់តៃវ៉ាន់ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀត ក្រោមការគ្រប់គ្រងរបស់លោកក្នុងតួនាទីជានាយកប្រតិបត្តិ មានដូចជាក្រុមហ៊ុន៖ Koi The Cambodia , ហាងលក់តែ Tube Coffee , ហាងលក់កាហ្វេ Yellow cab , ហាងលក់ Pizza

Orkin ក្រុមហ៊ុនផ្ដល់សេវាកម្ម សម្លាប់ សត្វល្អិតតាមផ្ទះ ឬក្រុមហ៊ុនផ្សេង , KYO ម្ហូបបែបជប៉ុន, ជាមួយនឹងអាជីវកម្ម និងតួនាទីផ្សេងៗទៀត និងបានផ្ដល់ឱកាសការងារដល់បុគ្គលិករាប់រយនាក់។


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង