Connect with us

ព័ត៌មានជាតិ

គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ពី​កោះនរា ​ទៅ​កោះ​ពេជ្រ​ មាន​ប្រវែង​៧០០​ម៉ែត្រ

បានផុស

នៅ

តាម​ប្រភព​ពី​អ្នកបច្ចេកទេស ​បាន​និយាយ​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ពី​កោះ​នរា ឆ្ពោះ​ទៅ​កោះ​ពេជ្រ មាន​រយៈពេល​៣២​ខែ ​ដែល​ពេលនេះ​សសរ​ស្ពាន​ បាន​បណ្តុះ​ឡើង​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបច្ចេកទេស​បន្ត​ថា ស្ពាន​ដែល​ត្រូវ​សាងសង់​ពី​ភូមិ​កោះនរា សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ ​រាជ​ធានី​ភ្នំពេញ​ ឆ្ពោះទៅ​កោះនរា​ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​ មាន​ប្រវែង​៧០០​ម៉ែត្រ​ និង​ ​ទទឹង​១៤​ម៉ែត្រ​កន្លះ​។​

បើតាម​ប្រភពពី​ លោក អ៊ុង រ៉ូ​ន ចៅ​រង​ទី​១​ សង្កាត់​និរោធ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ​ថា ខណៈ​​រូបលោក​កំពុង​ដឹកនាំ​កម្លាំង​ធ្វើ​អនាម័យ​នៅ​ភូមិ​កោះនរា ​ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ថ្មី​នេះ ​ក្រោម​អធិបតីភាព ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៦​ ខែ​តុលា​ បាន​បញ្ជាក់ថា​ ស្ពាន​ឆ្លងកាត់​ពី​កោះ​នរា ​ឆ្ពោះទៅ​កោះ​ពេជ្រ​នេះ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។​ ព្រោះ​អាច​រំដោះ​ចរាចរណ៍​បាន​ច្រើន ​ខណៈ​​ពេលនេះ​ ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់​ កំពុង​កកស្ទះ​ បើទោះបី​ជាមាន​ស្ពាន​ដល់​ទៅ​២​ក៏ដោយ​។​

លោក​ចៅសង្កាត់​រង​ បន្ត​ថា​ គ្រាន់តែ​បុរី​ប៉េង​ហួត បឹង​ស្នោ​ តែមួយ​ គឺ​រថយន្ត​រាប់ពាន់​គ្រឿង​ឯណោះ​។​ចំពោះ ​ស្ពាន​ដែល​ត្រូវ​សាងសង់​ថ្មី​នេះ​ គឺ​អាច​រំដោះ​ចរាចរណ៍​បាន​យ៉ាង​ច្រើន​ទៀត​ផង​។ ​ស្ពាន​ថ្មី​នេះ​មាន​ទ្រង់ទ្រាយ​ដូច​ស្ពាន​អ្នក​លឿង​ ដែល​ជា​ស្ពាន​ថ្មី​ទាន់សម័យ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម