Connect with us

ព័ត៌មានជាតិ

ពលករ​មក​ពី​ថៃ ដេញ​ប្រពន្ធកូន​ចេញក្រៅ​បន្ទប់​ចត្តាឡីស័ក រួច​ចង​ក​សម្លាប់​ខ្លួន​​ចោល​គ្រួសារ​

បានផុស

នៅ

ខេត្តបាត់ដំបង៖ បុរសម្នាក់បានព្យាយាមសម្លាប់ខ្លួនជាច្រើនលើកច្រើនសារមិនសម្រេច តាំងពីនៅប្រទេសថៃ ទីបំផុតបានស្លាប់នៅក្នុងមណ្ឌល ចត្តាឡីស័ក ដោយសារចង.កសម្លាប់ខ្លួន។

នៅថ្ងៃទី១៥ខែ ឧសភា ឆ្នាំ ២០២១ នៅវេលាម៉ោង ១ និង ១០នាទី មានការភ្ញាក់ផ្អើលដោយសារតែមានករណីមនុស្សចង.កស្លាប់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ក្នុងស្រុកឯកភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបំភ្លឺពីឈ្មោះ អេម ដួង ភេទស្រី  អាយុ ៣១ឆ្នាំ មុខរបរកម្មករមកពីប្រទេសថៃ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ បានមកធ្វើចត្តាឡីស័កកំរិត០១ នៃអនុវិទ្យាល័យព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលត្រូវជាប្រពន្ធជនរងគ្រោះ(សព) បានបំភ្លឺឲ្យ​ដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១១និង៣០នាទី ប្តីរបស់ខ្លួនបានហូបបាយជុំគ្នាជាមួយកូនស្រី ឈ្មោះធី យ៉តស៊ី អាយុ៧ឆ្នាំ នៅក្នុងបន្ទប់ចត្តាឡីស័កកំរិត០១ នៃអនុវិទ្យាល័យ​ព្រែកនរិន្ទ លុះរហូតដល់ម៉ោង១២និង០០នាទី ប្តីរបស់ខ្លួន បានសុំឲ្យប្រពន្ធនិងកូនរបស់ខ្លួនចេញទៅអង្គុយលេងខាងក្រៅក្រោមដើមច័ន្ទគិរី ដែលមានចម្ងាយ ១៥ម៉ែត្រ ពីបន្ទប់ស្នាក់នៅ លុះរហូតដល់ម៉ោង១៣​និង​១០នាទី ខ្លួនក៏បានដើរទៅបន្ទប់ដើម្បីមើលប្តី ពេលនោះខ្លួនបានឃើញប្តីចងក ដោយប្រើខ្សែកន្សែងក្រម៉ាការ៉ូពណ៌ស លាយពណ៌ក្រហម នៅនឹងឥដ្ឋប្រហោងក្នុងបន្ទប់ស្នាក់នៅស្លាប់បាត់ទៅហើយ ពេលនោះខ្លួនក៏ស្រែកឆោរឡោ ឲ្យក្រុមគ្រូពេទ្យ មកជួយ តែយឺតពេលទៅហើយ។

សពមានឈ្មោះ ថន ចាន់ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករកសិកម្ម មកពីប្រទេសថៃ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា កាលនៅប្រទេសថៃ ប្តីរបស់ខ្លួន(សព)បានផឹកថ្មាំបាញ់ស្មៅ ដើម្បីសម្លាប់ខ្លួន  ហើយក៏បានព្យាយាមធ្វើអត្តឃាត(ចងក)ជាច្រើនដងមកហើយ តែប្រពន្ធជួយឃាត់បាន។ ដោយមូលហេតុមានជម្ងឺរសរសៃរប្រសាទ។

ក្រោយពីក្រុមគ្រូពេទ្យ បានយកសំណាកទៅធ្វើតេស្ត  ឃើញថាអវិជ្ជមាន ជម្ងឺរ Covid-19 សពបានប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម