ព័ត៌មានជាតិ
ចុះបង្ក្រាបក្រុមអ្នកកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់អភិរក្សឃាត់ខ្លួនមនុស្ស៨នាក់
ក្រុមអ្នកឈូសឆាយកាប់ឆ្ការគាស់ព្រៃលិចទឹកក្នុងតំបន់អភិរក្សយកមកធ្វើកម្មសិទ្ធិត្រូវកម្លាំងអាវុធហត្ថចុះបង្ក្រាបតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានកម្លាំងអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការដ្ឋាន ព្រមទាំងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ បានចុះឃាត់ខ្លួនបានមនុស្សចំនួន៨នាក់ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួន ១ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ៤៩ឆ្នាំ ជាមេការ ទី២ឈ្មោះ ឯក ឈីរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អ្នកកាសែត ទី៣ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកអេសស្កា ទី៤ឈ្មោះ នឿន ណុច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកអេសស្កា ទី៥ឈ្មោះ មក់ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកអេសស្កា ទី៦ឈ្មោះ សាវ គឹមឈឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកគោយន្តច្នៃដឹកដី ទី៧ ឈ្មោះ ឡា សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកឡានដឹកដី ទី៨ ឈ្មោះ ហៀង គិមហេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ឥវ៉ាន់អនឡាញ។ ក្នុងនោះកម្លាំងអាវុធហត្ថបានដកហូតសម្ភារៈវត្ថុតាងមកឈូសឆាយរួមមាន ត្រាក់ទ័រ១ គ្រឿង គោយន្ត៣គ្រឿង រថយន្តច្នៃបែនដឹកដី១គ្រឿង
រថយន្តដឹកដី១គ្រឿង អេសស្កាកាយដី៣គ្រឿង កាណូតស្មាច់៨គ្រឿង ក្បូនមានដំបូលចំនួន៨គ្រឿង ម៉ាស៊ីនកាណូត១៦គ្រឿង ម៉ាស៊ីនបូមខ្យល់១គ្រឿង ម៉ូតូ៣គ្រឿង ម៉ូតូកង់បីឥណ្ឌា១ គ្រឿង ទូរស័ព្ទ៧ គ្រឿង និងសម្ភារ:មួយចំនួនទៀត ។
លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ។
ជនសង្ស័យចំនួន៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្កា និងបើករថយន្តដឹកដីឲ្យគេប៉ុណ្ណោះ ដោយឡែកឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ បានទិញដីស្រែពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់គាត់ពិតជាបានឲ្យគេឈូសឆាយ និងលើកផ្លូវលើដីនោះក្នុងគោលបំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន ។ ដោយផ្អែកលើការស៊ើបអង្កេតឃើញថា ដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ គឺជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្ត។
ជនសង្ស័យទាំង៨នាក់ខាងលើពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ពិតប្រាកដមែន។ ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំណែកវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបណ្ដោះអាសន្នចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង