Connect with us

ព័ត៌មានជាតិ

លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ ចូលរួម​ពិធី​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តកំពង់ធំ

បានផុស

នៅ

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​លោក​ហ៊ុន ម៉ា​ណែ​ត នាំមក​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​ការ​ជួបជុំ​ថ្ងៃនេះ គឺមាន​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​ខេត្ត​ផ្សេងៗ ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ រួម​ជាមួយនឹង​ការ​ផ្តល់​កិត្តិយស​ចូលរួម​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា ដែល​បង្ហាញ​អំពី​ស្មារតី​រួបរួមសាមគ្គី​នៃ​ការ​ជួយ​យក​អាសា​គ្នា​ក្នុង​ពេល​ចាំបាច់ ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ​។ ក្នុងថ្ងៃនេះ យើង​រួមគ្នា​ប្រគល់​ស្រូវពូជ​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ ដើម្បី​ការ​ស្តារ​ឡើង​វិញ ដែលជា​ការ​ជួយ​ពិត​ជាក់ស្តែង ជាការ​ឈឺឆ្អាល​ពិតប្រាកដ និង​ដោយ​សុទ្ធចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា ពិត​ណាស់​ជា​គ្រោះ​អកុសល ដែល​មិនអាច​គ្រប់គ្រង​បាន ដោយ​ទឹកជំនន់​ក្នុងឆ្នាំនេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​១៥ ម៉ឺន​គ្រួសារ ហើយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​០៧ ផ្សេងទៀត​ក៏​ទទួលរង​គ្រោះ​ដូចគ្នា​។ ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ច្រើន​ក្នុង​ដំណាក់កាល​អាសន្ន ដែល​មាន​ទឹក​ហូរ​បាក់​ខ្លាំង អាជ្ញាធរ​ដែនដី​, កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​, កម្លាំង​សុខាភិបាល​, កម្លាំង​ប្រជាពលរដ្ឋ និង​យុវជន​ស្ម័គ្រចិត្ត បាន​សហការ​យ៉ាង​ល្អ​នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ទាន់​ពេលវេលា ដោយ​បាន​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ជាច្រើន ដែល​ជា​អាទិភាព​ខ្ពស់​បំផុត ហើយ​មកដល់ពេលនេះ យើង​នៅ​បន្ត​អនុវត្ត​ការងារ​បន្ទាន់​ចុះ​ចែក​ស្រូវពូជ​នៅ​គ្រប់​ទីកន្លែង​រងគ្រោះ​នៅ​ទូទាំង​ប្រទេស តាម​ការ​ប្រគល់​ភារកិច្ច​របស់ សម្តេច​តេ​ជោ ដែល​យកចិត្តទុកដាក់​ខ្លាំង​បំផុត​លើ​លទ្ធភាព​ស្តារ​ផលដំណាំ​ឡើងវិញ​របស់​ប្រជាពលរដ្ឋ​នៅក្រោយ​ទឹកជំនន់ ខណៈដែល​សម្តេច​មិន​អាចមក​ចូលរួម​ដោយផ្ទាល់​បាន​តាម​ផែនការ ដោយសារ​ការធ្វើ​ចត្តាឡី​ស័ក​ក្រោយ​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​។

លោក​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ថា គោលការណ៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​ត្រូវ​ខិតខំ​យ៉ាងណា​កុំ​ឲ្យ​មាន​ប្រជាជន​ស្លាប់​ដោយសារ​ការ​អត់បាយ​។ ដូច្នេះ នៅ​ទី​ណា​មានការ​លំបាក មន្ត្រី​រាជរដ្ឋាភិបាល ក្រុមការងារ និង​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ចុះ​ជួយ​ឲ្យ​លឿន និង​ឲ្យ​ទាន់​ពេលវេលា​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ឲ្យ​ខាន​តែ​បាន ទាំង​អាយុជីវិត​, សុខភាព​, ការ​ហូបចុក និង​ការ​ស្តារ​ផលដំណាំ​។ កិច្ចការ​នេះ សម្រេច​ទៅ​បាន​ដោយ​ផ្អែកលើ​យន្តការ​ជាច្រើន ទាំង​យន្តការ​រាជរដ្ឋាភិបាល​, រូប​សម្តេច​តេ​ជោ​ផ្ទាល់​, កាកបាទក្រហម ក៏ដូចជា​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​កន្លងមក​ប្រទេស​ជា​មិត្ត​ជាច្រើន ក៏​មាន​សមានចិត្ត​ចូលរួម​ក្នុង​ការ​ជួយសង្គ្រោះ​នេះ​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផងដែរ​។ អ្វី​ដែល​ខ្លាំង​សម្រាប់​ជាតិខ្មែរ​យើង គឺ​នៅ​ពេល​ដែល​លំបាក​បំផុត ទោះ​រស់នៅ​ទីណា នៅតែ​ជា​បេះដូង​ខ្មែរ ដែល​រួម​សាមគ្គី​ជួយ​គ្នា ដោយ​គ្មាន​ការរើសអើង​បែងចែក​អ្វី​ទាំងអស់ ជាពិសេស​នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព​ដូច​សព្វថ្ងៃ​នេះ​។

សមិទ្ធផល​សន្តិភាព​បា​ន​បង្ក​លក្ខណៈ និង​ផ្តល់​លទ្ធភាព​ឱ្យ​យើង​មានឱកាស​បាន​រួម​សាមគ្គី​ជួយ​គ្នា​ដោយ​អាច​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទៅ​គ្រប់​ទីកន្លែង​ដោយ​សុវត្ថិភាព​ដើម្បី​កិច្ចការ​មនុស្សធម៌​រប​ស់​យើង រួម​ទាំង​តំបន់​អតីត​សមរភូមិ​។ នេះ គឺជា​សារៈសំខាន់​នៃ​ការ​ថែរក្សា​សុខសន្តិភាព ហើយ​ទោះ​តិច​ឬ​ច្រើន លឿន​ឬ​យឺត​ប៉ុន្តែ​ទីណា​មានការ​លំបាក យើង​បាន​រួម​បំពេញ​កិច្ចការ​ដ៏​មានតម្លៃ​របស់​យើង ហើយ​យើង​នឹង​បន្តធ្វើ​វាត​ទៅមុខ​ដោយ​ឥត​រួញរា​។

ជាមួយគ្នា​នោះ លោក​បាន​អរគុណ​ប្រជាពលរដ្ឋ​ខេត្តកំពង់ធំ ចំពោះ​ការ​ទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​ត​ជោ និង​រាជរដ្ឋាភិបាល​ក្នុង​កាល​កន្លងទៅ និង​សូម​អរគុណ​ចំពោះ​ការផ្តល់​តម្លៃ​ដល់​អ្នក​ដែល​បាន​ខិតខំ​ធ្វើ​ការងារ​ពិត​ជាក់ស្តែង​។ បំណងប្រាថ្នា​របស់​សម្តេច គឺ​ចង់បាន​ណាស់ ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​បាន​ល្អ​ប្រសើរ​។ គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច គឺ​ផ្សារភ្ជាប់​ជានិច្ច​រវាង​ទិន្នន័យ​នៃ​ការ​រីកចម្រើន​ទៅនឹង​ការ​រីកចម្រើន​ជាក់ស្តែង​នៃ​ជីវភាព​ប្រជាពលរដ្ឋ ព្រោះ​ប្រទេសជាតិ​មួយ​រឹងមាំ​បាន​ដោយសារ​ប្រជាពលរដ្ឋ​។ “​ការអភិវឌ្ឍ​សេដ្ឋកិច្ច​” អាច​មាន​រូបមន្ត និង​និយមន័យ​ច្រើន ប៉ុន្តែ​ជាក់ស្តែង “​ការធ្វើ​ឲ្យ​ប្រជាជន​មានបាន​” គឺជា​ពាក្យ​សាមញ្ញ​បំផុត និង​ជា​គោលដៅ​សំខាន់​បំផុត​នៃ​ការអភិវឌ្ឍ​ប្រទេស​តាម​ទស្សនវិស័យ​របស់​សម្តេច​តេ​ជោ​។ ដូច្នេះ សូម​បន្ត​ការ​ជឿទុកចិត្ត និង​ផ្តល់ឱកាស​ឲ្យ​សម្តេច​បន្ត​ការដឹកនាំ​ប្រទេស​ត​ទៅមុខទៀត​។

លោក​ក៏បាន​អរគុណ​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព ដែល​ស្វែង​រកបាន​ដោយ​លំបាក​បំផុត ហើយ​ថ្ងៃនេះ​យើង​បាន​រួមគ្នា ដោយ​គ្មាន​ការបែងចែក ដើម្បី​បំពេញ​កិច្ចការ​ក្នុង​បុព្វហេតុ​ប្រជាជន នៅក្រោម​ដំបូល​នៃ​សន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​។ ការ​រួបរួម​គ្នា​នេះហើយ ដែល​ជា​កត្តា​ថែរក្សា​និរន្តរភាព​នៃ​សន្តិភាព​ឲ្យ​បាន​យូរអង្វែង​។ យើង​អាច​មាន​ទស្សនៈ​ខុសគ្នា ប៉ុន្តែ​ក្នុង​វេលា​អាសន្ន​នេះ យើង​ត្រូវ​ទុក​ការ​ខុសគ្នា​មួយ​ឡែក ដោយ​ត្រូវ​រួមគ្នា​តម្កល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ​។ នេះ​ទើប​ហៅថា ជា​ខ្មែរ​ដែល​ស្រឡាញ់​ជាតិ​។ សម្តេច​បានបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ​-​ឈ្នះ ហើយក៏​ចង់ឃើញ​ណាស់ ដែល​ខ្មែរ​រួមគ្នា​ថែរក្សា​សមិទ្ធផល​សន្តិភាព​នេះ រហូត​រាប់រយឆ្នាំ​ទៅមុខ កុំឱ្យ​បាត់បង់​ដូច​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​យើង​ទៀត​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម