ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ បន្តចែកម៉ាសជូនបងប្អូនកម្មករសំណង់នៅក្នុងបុរីជាង៧០០នាក់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង ជាអភិបាលនៅល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបន្តយកម៉ាស់ទៅចែកជូនបងប្អូនកម្មករសំណង់នៅក្នុងបុរីជាង៧០០នាក់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
កម្មករសំណង់ជាង៧០០នាក់នេះ ជាកម្មករដែលបាននឹងកំពុងបំពេញការងារនៅក្នុងបុរីមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងកម្មករម្នាក់ទទួលបានម៉ាសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំនួន២បន្ទះ ដែលជាប្រភេទម៉ាសដែលអាចបោកទឹកបាននិងប្រើប្រាស់បានយូរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អនុវត្តទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានឲ្យអាជ្ញាធរបន្តចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋដែលក្រីក្រមិនមានលទ្ធភាពក្នុងការទិញម៉ាសយកមកប្រើប្រាស់ក្នុងការការពារជំងឺកូវីដ-១៩។
លោកបញ្ជាក់ដែរថា កម្មករដែលត្រូវប្រគល់ជូននៅពេលនេះ ជាកម្មករក្រៅប្រព័ន្ធដែលយើងត្រូវតែយកចិត្តទុកដាក់ខ្ពស់និងត្រូវតែចែកម៉ាសជូនពួកគាត់។
លោកបន្តថា សម្ដេចតេជោតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមិនថាប្រជាពលរដ្ឋក្រីក្រឬមានទ្រព្យនោះទេ សំខាន់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ពិសេស ក្នុងតំណាក់កាលនេះ ជៀសអោយផុតជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ បានប្រគល់ម៉ាស់ក្រណាត់ចំនួន២លានបន្ទះ ជូនមកសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាសយកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ-១៩បាននឹងកំពុងកើតមាននៅក្នុងរាជធានីភ្នំពេញ៕
ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង