ព័ត៌មានជាតិ
មកដល់ពេលនេះ ដេត ម៉ាលីណា នៅមិនទាន់បកស្រាយ ករណីអតីតម្ដាយក្មេកថា ខ្លួនរៀបចំគម្រោងធ្វើបាបព្រះតេជព្រះគុណ ឌួង ឆាយ
ថ្វីត្បិតចំណងស្នេហ៍រវាងអតីតឧកញ៉ា ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២០ក៏ដោយ ក៏នៅតែកើតមានរឿងរ៉ាវមួយចំនួននិងមន្ទិលសង្ស័យថា អ្នកទាំងពីរបែកគ្នានេះ អាចមអាចមកពីអ្នកទី៣។
ការមានមន្ទិលនិងសង្ស័យបែបនេះ ព្រោះព្រះតេជព្រះគុណ ឌួង ឆាយ ក៏ធ្លាប់បង្ហើបកាលពីនៅជាបាសកថា“ដេត ម៉ាលីណាមានអ្នកទី៣” តែពេលនោះ ព្រះតេជព្រះគុណ មិនបានបង្ហើបថា មានឈ្មោះអ្វីឡើយ។ ដូចការសង្ស័យមែន អាថ៌កំបាំង ត្រូវបានទម្លាយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ដោយលោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ថា អតីតកូនប្រសា ដេត ម៉ាលីណា និងឪពុកក្មេក ឌួង ងៀប បានចូលដៃចូលជើងគ្នា ដើម្បីរៀបចំគម្រោងការជាន់ឈ្លីកេរ្តិ៍ ឈ្មោះព្រះតេជគុណ លោក ឌួង ឆាយ។

ខណៈដែលគេបានរៀបចំកាមេរ៉ានៅក្នុងផ្ទះជាច្រើនកន្លែង និងបានអនុញ្ញាតឲ្យលោក ឌួង ឆាយ ទៅជួបហើយក៏ប្រើពាក្យពេចន៍ប្រមាថជាច្រើន ក្នុងគោលបំណងធ្វើឲ្យលោកទប់កំហឹងមិនបានក៏ប្រើហិង្សាលើអ្នកនាង ហើយក៏ប្រមូលវីដេអូទុកជាភស្តុតាង សម្រាប់ដាក់បន្ទុកមកលើរូបលោកតែម្តង។


បើយោងតាមការរៀបរាប់របស់លោកជំទាវ ខុង លីស៊ីអាណាជាការពិតនោះ វាជាទង្វើដ៏ស្មោកគ្រោក ដែលមនុស្សគ្រប់គ្នាសឹងតែមិនជឿថា ឪពុកហ៊ានធ្វើបែបនេះ ចំពោះកូនឡើយព្រោះតែកូនប្រុសច្បង ឌួង ឆាយ តែងតែប្រឆាំងមិនចង់ឲ្យឪពុកមានស្រី ហើយព្យាយាមការពារម្ដាយទើបត្រូវឪពុកកើតក្តីហ្មងសៅខឹងសម្បាចាប់ពីពេលនោះ មករហូតមានការរៀបគម្រោងបែបនេះជាមួយអតីតកូនប្រសា ដេតម៉ាលីណា។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ខុង លីស៊ីអាណា ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ ខែឧសភា។

ជុំវិញរឿងសមគំនិត ដែលលោកជំទាវ អះអាងនៅក្នុងសន្និសីទសារព័ត៌មាននេះ មិនទាន់មានការបកស្រាយពីលោកស្រី ដេត ម៉ាលីណា និងលោកឧកញ៉ា ឌួង ងៀប នៅឡើយទេ។ ខណៈដែលរឿងរ៉ាវខាងលើនេះ មានមហាជនរង់ចាំមើលការចេញមុខស្រាយបំភ្លឺពីសំណាក់អ្នកនាង ដេត ម៉ាលីណា ដើម្បីជម្រះមន្ទិលជុំវិញការបញ្ជាក់ពីអតីតម្ដាយក្មេកលោកជំទា វខុង លីលីស៊ីអាណា ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ភរិយាឧកញ៉ា ឌួង ងៀប អំពាវនាវសុំយុត្តិធម៌សម្រាប់ខ្លួនឯង និងព្រះតេជព្រះគុណ ឌួង ឆាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ