ពិធី​ត​ភ្ជាប់​ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នឹង​ប្រព្រឹត្តទៅ​ដើម​ខែ​ធ្នូ​នេះ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ពិធី​ត​ភ្ជាប់​ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នឹង​ប្រព្រឹត្តទៅ​ដើម​ខែ​ធ្នូ​នេះ

Published

on

កំពង់ចាម​ ៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អមដំណើរ​ដោយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​ទីតាំង និង​ប្រជុំពិភាក្សា​ត្រៀម​ផែនការ​បែងចែក​ភារកិច្ច​រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម​អភិបាលរង​ខេត្តកំពង់ចាម លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន រួមជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

ពិធី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​បញ្ជាក់​ថា សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ដែល​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ពាន​នេះ មាន​បណ្តោយ​ប្រវែង ១ ១៣១ ម៉ែត្រ , ទទឹង​ប្រវែង ១៣.៥០ ម៉ែត្រ ចំណាយ​ថវិកា​ជិត ៥៧​លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង បោសសំអាត​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​។

​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ នឹង​បង្កលក្ខណៈ​ប្រសើរ​បន្ថែមទៀត​ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍ និង​កំណើនសេដ្ឋកិច្ច នៅក្នុង​ខេត្តកំពង់ចាម និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល ឬ​ទំនិញ​ផ្សេងៗ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ25 mins ago

លោក​ឧ​ត្តម​សេនីយ៍​ចុះសួរសុខទុក្ខ មេ​អាវុធហត្ថ​ខណ្ឌ​ដង្កោ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ41 mins ago

សំណុំរឿង​បាញ់​ឲ្យ​ស្លាប់​ប្រពន្ធ​របួស​កូន តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

ព័ត៌មានជាតិ59 mins ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ2 hours ago

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

ព័ត៌មានជាតិ2 hours ago

ក្រុម​ការងារ​គណៈ​ក​ម្មា​ធិ​ការ​ជាតិដោះស្រាយ​ជនអនាថា​លើកឡើង​នូវ​វឌ្ឍនភាព​ខណៈ​ចុះ​អង្កេត​រហ័ស​ទូទាំងប្រទេស

ព័ត៌មានពេញនិយម