Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកំពុងប្រកាសស្វែងរកយុវជនត្រឡប់មកពីប្រទេសថៃម្នាក់ លួចរត់ពីការធ្វើចត្តាឡីស័ក

បានផុស

នៅ

យុវជនម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃវិញកាលពីថ្មីៗ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត បាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនិមិត្ត ប៉ុន្តែយុវជនរូបនេះបានលួចរត់ចេញពីមណ្ឌលនៅវេលារសៀលថ្ងៃដដែល។ ពេលនេះអាជ្ញាធរកំពុងតែស្រាវជ្រាវស្វែងរកយុវជនរូបនេះយកមកធ្វើចត្តាឡីស័កវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអាជ្ញាធរខេត្តបន្ទាយមានជ័យ យុវជនរូបនោះ មានឈ្មោះ អៀង ម៉ាញ អាយុ១៩ ឆ្នាំ មានទីលំនៅក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទើបវិលត្រឡប់មកពីខេត្តស្រះកែវ ប្រទេសថៃ នៅវេលាម៉ោងប្រមាណ ១១កន្លះព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ហើយបានរត់គេចខ្លួន​ចេញពី​មណ្ឌលចត្តាឡីស័ក និមិត្ត ក្នុងក្រុងប៉ោយប៉ែត នៅម៉ោងប្រមាណ២ កន្លះរសៀលថ្ងៃដដែល។

មកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចក្រុង​ប៉ោយ​ប៉ែត បានប្រកាសអំពាវនាវ​ដល់​កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋបានស្គាល់ ឬបានឃើញយុវជនម្នាក់នោះ សូមជួយរាយការណ៍មកដល់មត្ថកិច្ចជាបន្ទាន់។

យោងតាមច្បាប់ និងអនុក្រឹត្យ ស្តីពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ បានបញ្ជាក់ថា បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យ អន្តរការណ៍ពី១ លានរៀល ទៅ៥ លានរៀល (បើមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដ៏ទៃ) ។ ចំណែក បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី៦ ខែ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី២ លានរៀល ទៅ១០ លានរៀល (បើបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

បទគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៥ លានរៀល ទៅ២០ លានរៀល។ ចំណែក បទគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ឆ្នាំ ទៅ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ឆ្នាំ ទៅ១០ ឆ្នាំ។ បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ ឆ្នាំ ទៅ២០ ឆ្នាំ (បើបានធ្វើឡើង ដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង)៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម