Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រៀមចុះរុះរើតូបលក់ដូរមុខផ្សារឆ្នាំង ដើម្បីចាក់ដីធ្វើទួលសុវត្ថិភាពមុនពេលរដូវទឹកឡើង

បានផុស

នៅ

អាជ្ញាធរ​ក្រុង​កំពង់​ឆ្នាំង និង​សមត្ថកិច្ច​ ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា​នេះ បាន​ចុះ​ផ្សព្វ​ផ្សាយ មុន​ពេល​ការ​ចុះ​រុះ​រើ​សំណង់​មិន​រៀប​រយ​នៅ​ជួរ​ដើម​ស្រល់​មុខ​ផ្សារឆ្នាំង​​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ដើម្បី​ជំរុញ​ការ​ចាក់​ដី​ធ្វើ​ទី​ទួល​សុវត្ថិភាព​ឱ្យ​បាន​រួច​រាល់​មុន​ពេល​ទឹក​ទន្លេ​ឡើង​។

អាជ្ញាធរ​ក្រុង​បញ្ជាក់​ថា​ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ គឺ​ឱ្យ​ប្រ​ជា​ពលរដ្ឋ​​អាជីវករ​ព្រម​រុះ​រើ ប៉ុន្តែ​ប្រសិនបើ​ករណី​អាជីវករ​មិនព្រម​រុះ​រើ​តាម​ការ​ជូន​ដំណឹង​នោះ​សមត្ថកិច្ច​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ដែល​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខេត្ត​បាន​ជូន​ដំណឹង​រួច​ហើយ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ការ​ជូន​ដំណឹង​ប៉ុន្មាន​ថ្ងៃ​គេ​​ពិនិត្យ​ឃើញ​ថា​មាន​អាជីវករ​មួយ​ចំនួន​តូច​ប្រមាណ ៤​នាក់ បាន​ស្ម័គ្រ​ចិត្ត​រុះ​រើ​តូប​លក់​ដូរ​ដោយ​ខ្លួន​ឯង​ ខណៈ​ដែល​អា​ជីវករ​ភាគ​ច្រើន​មិន​ព្រម​រុះ​រើ​តូប​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ឡើយ ដែល​នឹង​អាច​ត្រូវ​ប្រ​ឈម​ក្នុង​ការ​អនុ​វ​ត្ត​វិធាន​ការ​រដ្ឋបាល​​របស់​សមត្ថកិច្ច​ឆាប់ៗ​នេះ។

កន្លង​ទៅ​ថ្មីៗ​នេះ អភិបាល​រង​ក្រុង​កំពង់​ឆ្នាំង លោក បេ សារុំ បាន​ប្រាប់​ឱ្យ​ដឹង​ថា​តូប​អាជីវករ​លក់​ដូរ​នៅ​ជួរ​ដើម​ស្រល់​ និង​នៅ​មុខ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំ​ពង់​ឆ្នាំង​ សរុប​មាន​ចំនួន​១៩៦តូប ដែល​កន្លង​មក​ពួក​គាត់​ធ្លាប់​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​ក្រុង​ក្នុង​ឆ្នាំ​២០១៩ថា នឹង​បន្លាស់​ទី​តូប​លក់​ដូរ​ទៅ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​កំពង់​ឆ្នាំង​ថ្មី​វិញ នៅ​ពេល​អាជ្ញាធរ​ខេត្ត​ធ្វើ​ផ្លូវ​លំ​ក្នុង​ភូមិ​ចុង​កោះ​ឲ្យ​ផុត​ពី​ទឹក​ទន្លេ​ឡើង​រួច​ ដើម្បី​ងាយ​ស្រួល​ដល់​ការ​រុះ​រើ​តូប​បន្លាស់​ទី​របស់​ពួក​គាត់​។

លោកអភិបាលរងក្រុងបន្តថា ជាក់​ស្ដែង​មក​ដល់​ចុងឆ្នាំ២០២០ នេះ​អាជ្ញាធរ​ក៏​បាន​ធ្វើ​ផ្លូវ​លំ​នៅ​ក្នុង​ភូមិ​ចុង​កោះ​ឲ្យ​ខ្ពស់​ផុត​ពី​ទឹក​ទន្លេ​ឡើង​រួច​រាល់​ហើយ ប៉ុន្តែ​ពួក គាត់​នៅ​តែ​មិន​ព្រម​ស្ម័គ្រ​ចិត្ត​រុះ រើ​តូប​ដោយ​ខ្លួន​ឯង​ឡើយ​។ ហេតុ នេះ​ហើយ​ទើប​អាជ្ញាធរ​ខេត្ត​ក្រុង​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា នឹង​ចាត់​វិធានការ​រដ្ឋ បាល​ចំពោះ​អាជីវករ​ណា​ដែល​មិន ព្រម​រុះ​រើ​តូប​ដោយ​ស្ម័គ្រចិត្ត៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

Sokha Hotels

ព័ត៌មានពេញនិយម