ព័ត៌មានជាតិ
ឆ្នាំនេះទុរេនស្រុកស្ទឹងត្រង់ថយចុះរហូត៥០ភាគរយ ឯឈ្មួញខ្លះយកទុរេនផ្សេងមកបន្លំ
កំពង់ចាម៖ កសិករដាំទុរេននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានលើកឡើងថា ចំពោះទិន្នផលឆ្នាំនេះមានការថយចុះពី៣០ភាគរយ ទៅ៥០ភាគរយ បើធៀបនឹងឆ្នាំមុន ហើយឈ្មួញកណ្តាលខ្លះទៀតលក់ទុរេនមិនមែនចម្ការបែកអន្លូងទៀត ធ្វើឱ្យតម្លៃធ្លាក់ចុះ។

ម្ចាស់ចម្ការធុរេន តាធីម យាយខាន់ ទំហំជាង១០ហិចតា ដែលមានទុរេនជិត ១,៥០០ដើម ក្នុងភូមិគីឡូ១០ ឃុំអក្សរត្នោត ស្រុកស្ទឹងត្រង់ បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំនេះគឺចាប់ផ្តើមប្រមូលផលពីខែឧសភានេះ ប៉ុន្តែទិន្នផលដែលទទួលបានវិញគឺមានការធ្លាក់ចុះជាងរាល់ឆ្នាំ ដែលបណ្តាលមកពីការអាកាសធាតុ បើទោះបីកសិករខិតខំប្រឹងប្រែងថែទាំយ៉ាងណាក៏ដោយ។
ម្ចាស់ចម្ការបញ្ជាក់បន្តថា ម្យ៉ាងទៀតឈ្នួញកណ្តាលមួយចំនួនបានយកទុរេនតំបន់ផ្សេងមកលក់ដោយយកឈ្មោះ ទុរេនបែកអន្លូង ដែលជាអត្តសញ្ញាណទុរេនឆ្ញាញ់ប្រចាំតំបន់ ជាក់ស្ដែងឆ្នាំនេះនៅចម្ការតំបន់បែកអន្លូងនេះមិនសូវសំបូរដូចគេលក់តាមដងផ្លូវឡើយ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ចាម ទុរេនដែលល្បីល្បាញ់មានរសជាតិឆ្ញាញ់ជាងគេនោះគឺ ទុរេនរបស់អ្នកភូមិបែកអន្លង់ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលម្ចាស់ចំការនីមួយៗដាំដុះបែបធម្មជាតិ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា នៅតំបន់នេះមានប្រភេទទុរេនដែលឆ្ងាញ់ពេញនិយមជាងគេ គឺប្រភេទម៉ាន់ថង៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត