Connect with us

ព័ត៌មានជាតិ

ពលរដ្ឋទាំងអស់ សូម​ទាក់ទង​មក​មេភូមិ ឬ​សង្កាត់ បើសិនមានការខ្វះខាតស្បៀងអាហារ នឹង​ទទួលបាន​ភ្លាម​

បានផុស

នៅ

បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើ​មាន​ជីវភាព​ខ្វះខាត ត្រូវការ​ស្បៀងអាហារ ដើម្បី​ហូបចុក សូម​បងប្អូន​ទាក់ទង​មក​មេភូមិ ឬ​ទៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​សង្កា​ត់រប​ស់បង​ប្អូន នោះ​ក្រុមការងារ​នឹង​ចែកជូន​បងប្អូន​ភ្លាម។​ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ខ្វះ​ទេ​ស្បៀងអាហារ​សម្រាប់​ចែកជូន​បងប្អូន ដោយមាន​ទាំង​ស្បៀងអាហារ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្បៀងអាហារ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ស្បៀងអាហារ​របស់​សប្បុរស​ជន​នានា​ថែមទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពីលោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​នាំយកអំណោយ​ដ៏​ថ្លៃថ្លា​ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ប្រគល់ជូន​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០​គ្រួសារ រស់នៅ​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ​។​

អភិបាល​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍លើកឡើងថា កន្លងមក​អាជ្ញាធរ​រាជធានី ខណ្ឌ​និង​សង្កាត់ បាន​យកចិត្តទុកដាក់​ណាស់​ ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​របស់​បងប្អូន​ជា​បន្តបន្ទាប់ ជាក់ស្ដែង​នៅថ្ងៃនេះ​ បងប្អូន​កម្មករ កម្មការិនី ចំនួន៤២០​គ្រួសារ​ រស់នៅ​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ បានទទួលអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ២៥​គីឡូក្រាម មី១​កេស ត្រីខ ១០​កំប៉ុង​ក្នុង​គ្រួសារ​។​

លោក​អភិបាល​រាជធានី​បានលើកឡើង​ទៀតថា សម្ដេចតេ​ជោ​ហ៊ុន សែន បាន​ស្វែងរក​អ្នកវិនិយោគ​ទុនមក​បើក​រោងចក្រ​ឱ្យ​កាន់តែច្រើន ធ្វើឱ្យ​បងប្អូន​មាន​មាន​ការងារ​ធ្វើ មាន​ប្រាក់​បៀរ​វត្ស​ខ្ពស់ មាន​ទាំង​ម៉ូតូ ឡាន​ជិះ​ថែមទៀត ។ បន្ថែម​ពីនេះ​ទៀត ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ សម្ដេច​តេជោ​បាន​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត​។ មិនថាតែ​កូ​វីដ​-១៩ ទេ បងប្អូន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ខ្យល់ព្យុះ ក៏​តែង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន​ ផងដែរ​។​

ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង គឺ​តែងតែមាន​សម្ដេច​តេ​ជោ​ចេញមុខ​ជួយ មិនមែនធ្វើ​យូរ​ទៅ​ក្រ​ទៅៗ ដូច​ក្រុម​មួយ​នោះ​និយាយ​ទេ សូម​បងប្អូន​កុំ​ជឿ​ការឃោសនា​របស់​ក្រុម​នោះ​ឲ្យសោះ ពួកគេ​គ្មានអ្វី​ជួយ​បងប្អូន​ទេ សូម្បីតែ​ម៉ាស​មួយ អង្ករ​មួយ​គីឡូក្រាម ចែកជូន​បងប្អូន​ក៏​គ្មាន​ដែរ​។​

ក្នុង​ពិធី​ប្រគល់​អំណោយ​នោះដែរ ប្រជាពលរដ្ឋបាន​លើកដៃ​ដប់ អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំមក​យក​អំណោយ​ទាំងនេះ មក​ចែកជូន​ពួកគាត់​នាពេលនេះ។ ដោយ​គាត់​លើកឡើងថា «​យប់មិញ​ខ្ញុំ​សុបិន្ត​ថា បានទទួលអំណោយ ។ គាត់​រំ​ភើ​ប​គេង​អត់​លក់ ហើយ​នៅពេល​ឃើ​ញ​លោកពូ អភិបាល​រាជធានី​ចុះមក​ផ្ទាល់ គាត់​មាន​អារម្មណ៍ ក្តុកក្តួល​ក្នុង​ចិត្ត សូម​អរគុណ​ហើយ លោក​អ៊ុំប្រធានភូមិ និង​អភិ​បាលខណ្ឌ​ទាំងអស់​ ដែល​បានរៀបចំ​ឲ្យ​ពួកគាត់​ទទួលបាន​អំណោយ​នាពេលនេះ​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម