Connect with us

ព័ត៌មានជាតិ

មន្ទីរ​សុខាភិបាល​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​ឃាត់ខ្លួន​បុរស​ម្នាក់ ​ដែល​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឃុំ​ទឹក​ហូត

បានផុស

នៅ

​បុរស​ជន​ជាតិ​វៀតណាម​ម្នាក់ បាន​រត់​ចេញ​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឃុំ​ទឹក​ហូត ឆ្ពោះ​ទៅ​ទី​ក្រុង​ភ្នំពេញ ត្រូវ​បាន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង ឲ្យ​សមត្ថកិច្ច​ជួយ​ឃាត់ខ្លួន​​។

​លោក ងិន ចាន់​សារ៉េត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ នៅ​រសៀល​ថ្ងៃទី ១៧ ខែឧសភា​នេះ បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ឲ្យ​ដឹង​ថា ​បុរស​ឈ្មោះ សុខ ឡែ​ន អាយុ​២៣​ឆ្នាំ​ជនជាតិ​វៀតណាម​ សង្ស័យថា​វិជ្ជមាន​កូ​វីដ​១៩ រស់នៅ​ភូមិ​កណ្ដាល​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​រត់ឡើង​រថយន្ត​ឆ្ពោះ​ទៅ​ក្រុងភ្នំពេញ នៅ​ម៉ោង ១១ ថ្ងៃ​ត្រង់​នេះ ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​មន្ទីរ​សុខាភិបាល​ខេត្ត​សូម​អំពាវនាវ​ដល់​សមត្ថកិច្ច​ ដែល​នៅ​តាម​ដង​ផ្លូវ​បើ​បានឃើញ​បុរស​ដែលមាន​ភិនភាគ​ដូចខាងលើ​នេះ​ សូម​មេត្តា​ជួយ​ឃាត់ខ្លួន​និង​របាយការណ៍​មក​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ទៅ​ទទួល​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ទៀត និង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​ចាប់​នឹង​ប្រគល់​ខ្លួន​ជូន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​តាកែវ រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ ចំនួន​៥១​នាក់​បន្ថែម​ទៀត​ ភាគច្រើន​ជា​កម្មករ​រោងចក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២១ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២២ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

រំលោភ
សន្តិសុខសង្គម២ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

សន្តិសុខសង្គម១៩ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម