Connect with us

ព័ត៌មានជាតិ

តុលាការដោះលែងកូនប្រសាឧកញ៉ា​ហេង សៀ តែបន្តស៊ើបអង្កេតករណីនេះ

បានផុស

នៅ

នៅ​ទី​បំផុត​ទៅ​កូន​ប្រសា​របស់​លោក​ឧកញ៉ា ហេង​ សៀ ដែល​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​​ឧសភា​នេះ​ ពី​បទ​សង្ស័យ​ផលិត​រូបភាព​អាសអាភាស​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​វិញ និង​បន្ត​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ រក​ប្រភព​​នៃ​ការ​ផលិត​រូប​ភាព​អាសអាភាសទាំងនោះ ដែល​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​ថ្លែងការណ៍​របស់​អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ​បញ្ជាក់​ថា ឈ្មោះ ឃន ឈុនតារា កូន​ប្រសា​ឧកញ៉ា ហេង សៀ និង​កូន​ស្រី តាំង គឹមហៀង ពិត​ជា​បាន​ជ្រើស​រើស​មនុស្ស​២​នាក់​ គឺ​ស្រី​ម្នាក់​ និង​បុរស​ម្នាក់​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​កញ្ញា មាន ពេជ្ររីតា និងលោកឧកញ៉ា ហេង សៀ ក្នុង​រថយន្ត​កើត​ហេតុ ព្រម​ទាំង​មាន​វីដេ​អូ​ឃ្លីប​នៃការ​ធ្វើ​ត្រាប់​តាម​អង្គ​ហេតុ​ក្នុង​រថយន្ត​ជា​ភស្តុតាង​សំអាង ប៉ុន្តែ​ពុំ​មាន​ភស្តុតាង​ណាមួយ អំពី​ការ​ផលិត​ជា​វី​ដេអូ​អាសអាភាស​ ឬ​រូបភាព​អាសអាភាស​ដែល​ត្រូវ​បាន​ចែក​ចាយ​ក្នុង​បណ្ដាញ​សង្គម​ឡើយ។

សាលាដំបូងរាជធានីភ្នំពេញ ឱ្យ​ដឹង​ទៀត​ថា កូនប្រសា​របស់​ឧកញ៉ា​ ហេង សៀ លោក​ឃន ឈុនតារា បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ទទួល​រូប​អាស​អា​ភាស​ដែល​មាន​ប្រភព​មិន​ច្បាស់​លាស់​តាម​បណ្ដាញ​​សង្គម និង​បាន​ចែក​រំលែក​រូបភាព​ទាំង​នោះ​តាម​ WhatsApp និង Telegram ទៅ​កាន់​មនុស្ស​ចំនួ​៧​នាក់។

​​​អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ​បាន​ពិនិត្យ​ស៊ើបអង្កេត​លើ​ករណី​នេះ និង​បាន​សម្រេច​ដោះ​លែងលោក ឃន ឈុនតារា កូន​ប្រសា​ឧកញ៉ា ហេង សៀ និង​កូន​ស្រី តាំង គឹមហៀង និង​សម្រេច​បន្ត​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ប្រភព​នៃ​ការ​ផលិត​រូប​ភាព ដែល​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។

គួរ​បញ្ជាក់​ថា ជនសង្ស័យ ឃន ឈុនតារា កូន​ប្រសា​ឧកញ៉ា ហេង សៀ ដែល​ត្រូវ​បាន​តុលា​ការ​សម្រេច​ដោះ​លែង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ខណៈដែលលោកក៏បាន​ចេញ​លិខិត​បំភ្លឺ និង​សូម​ភ័យ​ទោស​ចំពោះ​ការ​ចែក​ចាយ​រូប​ភាព​មិន​សមរម្យ​មួយ​សន្លឹក​​ទៅកាន់​មនុស្ស​៧​នាក់។

ចំពោះការផលិតវីដេអូវិញ លោក ឃន ឈុនតារា បាន​សារភាពថា កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​ឧសភា លោក​ពិត​ជា​បាន​ស្វែង​រក និង​ជ្រើស​រើស​មនុស្ស​ចំនួន​ពីរ​នាក់ ដើម្បី​ថត​ជា​វីដេអូ​ឃ្លីប ធ្វើ​ត្រាប់តាម​អង្គ​ហេតុ​ដែល​បាន​កើត​ឡើង​ក្នុង​រថយន្ត​ គឺ​ដើម្បី​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​លាស់​អំពី​​ដំណើរ​រឿង​តែ​ប៉ុណ្ណោះ។ លោកថា ការ​ជ្រើស​រើស​មនុស្ស​ទាំង​ពីរ​នាក់​នេះ​ពុំ​មែន​ដើម្បី​ផលិត​វីដេអូ​អាស​អាភាស​នោះ​ទេ៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៣២ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៣៩ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៣៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ជំទាវឧកញ៉ា សុខ រស្មី ជួយទិញស្រូវពីប្រជាកសិករបាន ៤ខេត្ត សរុបជាង ១២៧តោន

Sokha Hotels

ព័ត៌មានពេញនិយម