កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​” ផ្តោត​កិច្ចការ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​មួយចំនួន ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​” ផ្តោត​កិច្ចការ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​មួយចំនួន ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩

Published

on

ការ​បញ្ជាក់​បែបនេះ នៅក្នុង​ប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៣ ស្តីពី “​ការ​ត្រួតពិនិត្យ​ឡើងវិញ​នៃ​កិច្ច​សហប្រតិបត្តិការ និង​ទិសដៅ​អនាគត​អាស៊ាន -​ចិន ដែល​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​វីដេអូ​។

ក្រោម​ប្រធានបទ “​ការត្រួតពិនិត្យ​ឡើងវិញ​នៃ​កិច្ចសហប្រតិបត្តិការ និង​ទិសដៅ​អនាគត​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ាន – ចិន​” លើក​ទី​២៣ នេះ បាន​ផ្តោត​កិច្ចពិភាក្សា​ជា​ចម្បង​លើ​បញ្ហា​ប្រឈម ដែល​រួមមាន​បញ្ហា​សុខភាព​សាធារណៈ និង​ស្ថានភាព​សង្គម សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ជំងឺ តួ​វី​-១៩ នៅក្នុង​តំបន់​ទាំងពីរ​ជាដើម​។ អង្គ​ប្រជុំបាន​សង្កត់ធ្ងន់​អំពី​ភាព​ចាំ​បាច់​នៃ​ការ​បង្កើន​កិច្ចសហការ​រវាង​អាស៊ាន និង​ចិន ក្នុង​ការ​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត និង​ក្នុង​ការស្តារ​ស្ថេរភាព និង​ងើប​ឡើងវិញ​នូវ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​នេះ ត្រូវបាន​បញ្ចប់ តាមរយៈ​យន្តការ​ដែលមាន​ស្រាប់ រួមមាន “​ផែនការ​អនុវត្ត​២០១៦-២០២០ និង “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន (ACFTA)” ក៏ដូចជា​ស្វែងរក​នូវ​យន្តការ​សហ​ប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត។

នៅក្នុង​សេចក្តី​ប្រកាស​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ប្រជុំ​នោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួមចំណែក​រប​ស់​ប្រទេស​ចិន ក្នុងការ​ពង្រឹង និង​លើកកម្ពស់​ចំណងមិត្តភាព​អាស៊ាន​-​ចិន ព្រមទាំង​ក្នុងការ​ជំរុញ​គំនិត​ផ្តួចផ្តើម “​ភាពជា​ដៃគូ​អាស៊ាន ស្តីពី​សេដ្ឋកិច្ច​ពណ៌​ខៀវ​” និង​“​ចក្ខុវិស័យ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន -​ចិន ឆ្នាំ​២០៣០។

នៅក្នុង​កិច្ចប្រជុំ​នោះដែរ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​-​ចិន បាន​ប្តេជ្ញា​បន្ត​គាំទ្រ​គោលការណ៍​ពហុភាគី​និយម និង​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​ទៅលើ​ការកសាង​ជំនឿ​ទុកចិត្ត និង​រក្សា​ភាព​ធន់ នៃ​សង្គម​សេដ្ឋកិច្ច​នាពេល​អនាគត​, ការ​បើកចំហ​រំហូរ​ពាណិជ្ជកម្ម​សេរី​, ការតភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ការអនុវត្ត​សេដ្ឋកិច្ច​ឌីជីថល។

ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន បាន​សំដែង​ការ​ស្វាគមន៍ និង​គាំទ្រ ចំពោះ​ការប្រកាស​របស់​ប្រទេស​ចិន ដែល​បាន​ចាត់​ទុក វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​រឹង​-១៩ ជា “​ទំនិញ​សាធារណៈ និង​ការបន្ដ​ផ្គត់ផ្គង់​ថ្នាំ និង​បរិក្ខារ​ពេទ្យ​ក្នុង​តំបន់​អាស៊ាន សម្រាប់​ការសង្គ្រោះ​បន្ទាន់​លើកកម្ពស់​សុខភាព​សាធារណៈ ព្រមទាំង​ជំនួយ​ដទៃទៀត​សម្រាប់​ការស្តារ និង​ងើប​ឡើងវិញ នៃ​សង្គម​-​សេដ្ឋកិច្ច នៅក្នុង​តំបន់​អាស៊ាន ក្រោយ​កូ​វីដ​-១៩។

ជា​មួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន ក៏បាន​សំដែង​ការពេញចិត្ត និង​គាំទ្រ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់លោក លី ខឺ​ឈាង (Li Kequiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​, ការជួយ​ដល់​តំបន់​អាស៊ាន និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត តាម​យន្តការ​សន្តិវិធី ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព និង​វិបុលភាព​ដល់​ប្រជាជន​ទាំង​អស់នៃ​តំបន់​ទាំងពីរ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​កិច្ច​កំពូល “​អាស៊ាន​-​ចិន លើក​ទី​២៣ តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្តីការ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណៈ​រដ្ឋ​សង្គមនិយម​វៀតណាម៕
ដោយ ៖ កោះកែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ14 mins ago

ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក​ និង​សង្សារ ត្រូវ​ឃាតក​ប្លន់​សម្លាប់​ក្នុង​ខុន​ដូ LH Residence

ព័ត៌មានជាតិ41 mins ago

ម៉ាស៊ីន​លាងដៃ​អូ​តូ​ម៉ា​ទិ​ក​ចំនួន​១០៣​គ្រឿង​ ត្រូវ​បាន​ប្រគល់​ជូន​សាលាខេត្ត​តាកែវ

ព័ត៌មានជាតិ54 mins ago

ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​ថវិកា ២៥០០០ដុល្លារ ជូនដល់​ជនរងគ្រោះ​ដែល​ជួបគ្រោះថ្នាក់លោត​ឆ័ត្រយោង​

ជីវិតកម្សាន្ដ1 hour ago

ទូច ស្រី​ល័​ក្ខ និង​កូនប្រុស​ឡើង​តុលាការ​ស្អែក​នេះ​ ដើម្បី​តតាំង​ក្តី​ករណី​អតីត​ស្វាមី​ទាមទារ​កូន​

ព័ត៌មានជាតិ1 hour ago

នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ បានធ្វើ​ឲ្យ​អតីត​សមរភូមិ​ក្តៅ​គគុក ក្លាយជា​តំបន់​អភិវឌ្ឍន៍

ព័ត៌មានពេញនិយម