Connect with us

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​នាំ​កូន​ទៅ​មើល​ស្រែ​ត្រូវ​ពស់​ចឹក​ បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូនស្រី​ទៅ​មើល​ស្រែ ចៃដន្យ​ស្រាប់តែ​ម្តាយ​ជាន់​ពស់​ស្រកា​ចាស់​ ត្រូវ​ពស់​ចឹក​ បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​តាមផ្លូវ​ខណៈពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ នៅ​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០​ នៅ​ចំណុច​ខាងលិច​ភូមិ​យាង​វៀន ស្ថិត​ក្នុង​ឃុំ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

លោក​អធិការ​ស្រុក​ស្វាយចេក ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ មានឈ្មោះ ចក់ ជឿត ភេទស្រី អាយុ៤០ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាង​វៀន ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​នៅមុន​ពេល​កើតហេតុ​ម្តាយ​បាន​នាំ​កូនស្រី​ឈ្មោះ​តឿ សុភា អាយុ​១៥​ឆ្នាំ​ ដើរទៅ​មើល​ស្រែ​នៅ​ចំណុច​ខាងលិច​ភូមិ ពេល​ទៅ​ដល់​ស្រែ​ចៃដន្យ​ស្រាប់តែ​ដើរ​ជាន់​ពស់​ស្រកា​ចាស់​ចឹក​ ក្រោយពី​កើតហេតុ​ហើយ​កូនស្រី​បាន​នាំ​ម្ដា​យមក​ផ្ទះ​ហើយ​បាន​ដឹក​ម្ដាយ​និង​ម៉ូតូ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក ពេល​ទៅ​ដល់​ភូមិ​ថ្មី ​ឃុំ​ភូមិ​ថ្មី ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ម្តាយ​បាន​ប្រកាច់​ធ្លាក់​ពីលើ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​សព​ត្រូវ​បានកូន​ដឹក​វិល​មក​ផ្ទះ​វិញ​រៀប​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​តែម្ដង​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម