ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បញ្ជា​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ​ទីបញ្ជាការ​រាជធានី ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បញ្ជា​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ​ទីបញ្ជាការ​រាជធានី ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤

Published

on

ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ​ជំនាញ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ​អង្គភាព និង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃនេះ​តទៅ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នាពេលនេះ គឺជា​ការប្រុងប្រយ័ត្ន បន្ថែម​ពីលើ​វិធានការ​ផ្សេងៗ​ជាច្រើន​ទៀត តាម​ការ​ចង្អុលបង្ហាញ របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ការ​រួមគ្នា​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​មន្ត្រី​អាវុធ​ដែល​បម្រើ​ការងារ​នៅ​គ្រប់​បណ្តា​ខណ្ឌ​និង​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី ទាំងអស់​បើ​មាន​ជំងឺ​ផ្សេងៗ​ពិសេស​សង្ស័យ​នឹង​ជំងឺ​COVID-19​នោះ​គឺ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ព្យាបាល​រដ្ឋ​ធំៗ​បន្ទាន់​ដើម្បី​ឲ្យ​គ្រូពេទ្យ​ឯកទេស​តាមដាន​បន្តទៀត ជៀសវាង​ការលាក់លៀម​ដាច់ខាត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​បានបញ្ជាក់​ទៀត​ថា ការរស់នៅ​ស្អាត ការហូបចុក​ស្អាត ទីកន្លែង​ធ្វើការ​ស្អាត និង​កន្លែង​ស្នាក់នៅ​ស្អាត​វា​នឹង​ឈ្នះ​នូវ​អ្វីៗ​ទាំងអស់​ពិសេស​ឈ្នះ​នៅ​មេរោគ​កូ​វីដ ១៩ (COVID-19) នេះ​តែម្តង​៕
ដោយ ៖ វិមាន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម