ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺអនុញ្ញាតឲ្យអាជីវករចូលលក់ដូរនៅផ្សារត្រាំខ្នារថ្មីដោយឥតគិតថ្លៃរយៈពេល៦ខែ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអនុញ្ញាតឲ្យអាជីវករលក់ដូរមិនរៀបរយនៅតាមទីសាធារណៈនានា និងតូបលក់ដូរចល័តនៅទីប្រជុំជននៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទៅលក់នៅទីតាំងក្នុងដីឡូតិ៍សំណង់ផ្ទះល្វែងផ្សារត្រាំខ្នារថ្មីដោយមិនគិតគិតថ្លៃភាស៊ី និងប្រាក់ឈ្នួលសម្រាប់ទីតាំងរយៈពេល៦ខែ។

លោកអភិបាលខេត្តបានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែឧសភានេះថា ក្នុងន័យនេះ ដើម្បីឲ្យដំណើរការរៀបចំមានរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ និងនៅផ្សារសុវត្ថិភាពបណ្ដោះអាសន្នបានល្អប្រសើរ រដ្ឋបាលខេត្តកំពង់ស្ពឺសូមណែនាំដល់អាជីវករដែលធ្លាប់លក់ដូរមិនរៀបរយនៅតាមទីសាធារណៈនានា និងតូបលក់ដូរចល័តនៅទីប្រជុំជនក្នុងឃុំជង្រុក ស្រុកគងពិសីខេត្តកំពង់ស្ពឺទាំងអស់ ត្រូវទៅលក់ដូរនៅផ្សារសុវត្ថិភាពបណ្ដោះអាសន្ននៅតំបន់ដីឡូតិ៍សំណង់ផ្ទះល្វែងផ្សារត្រាំខ្នារថ្មី ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
លោកអភិបាលខេត្តបានបន្តថា អាជីវករទាំងអស់ត្រូវរៀបចំឲ្យមានការលក់ដូរដោយរក្សាគម្លាតសុវត្ថិភាព និងត្រូវមានអាកុល ឬជែលសម្រាប់អតិថិជនលាងដៃ ទាំងអាជីវករ ទាំងអតិថិជន ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពទាំងអស់គ្នា។

លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនអនុញ្ញាតឲ្យអាជីវករដែលមានឈ្មោះក្នុងបញ្ជីកំពុងត្រូវបានយកសំណាក និងធ្វើចត្តាឡីស័ក ចូលប្រកបអាជីវកម្មក្នុងតំបន់ផ្សារសុវត្ថិភាពនេះឡើយ។
លោកអភិបាលខេត្តបានឲ្យដឹងថា ការឲ្យអាជីវករទៅលក់នៅកន្លែងថ្មីនេះ គឺក្នុងគោលបំណងដើម្បីរក្សាមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការពារសុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋដោយរក្សាបាននូវរបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

គួរបញ្ជាក់ថា សំណង់ផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មីដែលមានទំហំដីប្រមាណ៦ហិចតា ស្ថិតនៅភូមិក្របីត្រាំ ឃុំជម្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ក្រោមទុនវិនិយោគខ្ទង់លានដុល្លារ បានសម្ពោធបើកលក់ និងកក់ជាផ្លូវការហើយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី