ព័ត៌មានជាតិ
រន្ទះបាញ់កុងទ័រភ្លើងក្នុងផ្ទះឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ២ ខ្នងនៅក្នុងស្រុកកំពង់ត្រឡាច
ផ្ទះ២ខ្នងរងការខូចខាតក្នុងនោះមាន១ខ្នងបានឆេះអស់ទាំងស្រុងនិង១ខ្នងទៀតឆេះអស់មួយចំហៀង ដោយសាររន្ទះបាញ់បណ្ដាលឱ្យឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង០៣៖៣០ រសៀលថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិចក ឃុំច្រេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះ មិនបណ្តាលឱ្យមានការប៉ះពាល់ដល់អាយុជីវិតទេ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ផ្ទះទី១ទំហំ ៧ × ៩ ម៉ែត្រ ជញ្ជាំងឈើ ដំបូលស៊ីប្រូ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវ៉េត ភេទស្រី អាយុ៥២ ឆ្នាំ បានឆេះទាំងស្រុង និងខូចខាតសម្ភារៈរួមមាន:- ម៉ូតូ០១ គ្រឿង ស្រូវ២.៥តោន ម៉ាស៊ីនបូមទឹក០៣ គ្រឿង។ ចំណែកផ្ទះទី២មានទំហំ ៨ × ៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សោម ជន ជញ្ជាំងឈើ ដំបូលក្បឿង ឆេះអស់មួយ ចំហៀង។

នៅក្នុងហេតុការណ៍នេះសមត្ថកិច្ចនគរបាលផ្នែកអគ្គីភ័យស្រុកកំពង់ ត្រឡាចបានសហការជាមួយប្រជាការពារភូមិ ចេញជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន០១គ្រឿងទើបរលត់ទាំងស្រុង៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ