ព័ត៌មានជាតិ
ជនសង្ស័យលួចកាត់ខ្សែភ្លើង ត្រូវម្ចាស់ដេញទាន់ប្រគល់ឱ្យសមត្ថកិច្ច
សៀមរាប៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួចកាត់ខ្សែភ្លេីងរបស់ពលរដ្ឋ បន្ទាប់ពីត្រូវបានម្ចាស់ផ្ទះដេញចាប់បាន។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភានេះថា ដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ បានលើកឡើងថា នៅពេលខ្លួនកំពុងស្ថិតនៅក្នុងផ្ទះ ស្រាប់តែដាច់ចរន្តអគ្គិសនីដែលប្រើប្រាស់ប្រចាំថ្ងៃ។ ដោយមានការសង្ស័យជនរងគ្រោះបានដើរទៅមើលប្រអប់ឌីសង់ទ័រ ត្រង់បង្គោលភ្លើងរបស់អគ្គិសនីសៀមរាប មានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល២០០ម៉ែត្រ ស្រាប់តែបានឃើញជនសង្ស័យម្នាក់កំពុងតែឈរស្រាវខ្សែភ្លើងដែលតភ្ជាប់ចូលទៅផ្ទះរបស់ជនរងគ្រោះ។

ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះទៅដល់ក៏បានទម្លាក់ខ្សែភ្លើងដែលខ្លួនកំពុងតែឈរស្រាវហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះដេញចាប់បានភ្លាមៗ និងទាក់ទងមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម យកជនសង្ស័យមកធ្វើការសួរនាំ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកូនពូថៅកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ហឿន វីរៈ ពិតប្រាកដមែន។
ជនសង្ស័យឈ្មោះ ចាន់ ខេម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើផ្លូវថ្នល់ មានស្រុកកំណើតនៅ ភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប-ខេត្តសៀមរាប។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន មានខ្សែភ្លើងទំហំ២×២.៦សង់ទីម៉ែត្រ ប្រវែង២០ម៉ែត្រ ហើយបានប្រគល់ឱ្យជនរងគ្រោះវិញ ដោយមានការស្នើសុំពីជនរងគ្រោះមកសមត្ថកិច្ចដើម្បីធ្វើការតភ្ជាប់ឡើងវិញ និងបានប្រើប្រាស់ភ្លើងជាបណ្តោះអាសន្ន ដោយសារផ្ទះរបស់ជនរងគ្រោះមានបន្ទប់ជួល និងមានប្រជាពលរដ្ឋដែលជួលស្នាក់នៅមានតម្រូវការក្នុងការប្រើប្រាស់វិញ។

សូមរម្លឹកថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៩ និង១០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២នេះជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ