Connect with us

ព័ត៌មានជាតិ

កោះតៃវ៉ាន់ស្ងាត់ៗ​ផ្ទុះ​ករណីឆ្លងកូវីដ​គួរ​ឱ្យព្រួយបារម្ភ​

បានផុស

នៅ

​កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​នេះ ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា ករណី​ឆ្លង​កូវីដ-១៩​ថ្មី​មាន​ចំនួន​ ២៩​នាក់ បន្ទាប់​មក​នៅ​ថ្ងៃ​សៅរ៍​ឡើង​ដល់​ ១៨០​នាក់ នៅ​ថ្ងៃ​អាទិត្បបន្ត​ឡើងដល់​ ២០៦​នាក់ និង​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ឡើង​ដល់​ ៣៣៣​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្ទុះ​​កូវីដ-១៩​ នៅតៃវ៉ាន់ បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ ​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​​អ្នក​បើក​យន្តហោះ​ដែល​មក​ពី​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​ China Airlines និង​ព្រលាន​យន្តហោះ Taoyuan​ Novotel ដែល​ទាំង​ពីរ​នេះ​ជា​កន្លែង​ដាក់​ក្រុម​អ្នក​យន្តហោះ​​ធ្វើ​ចត្តាឡីស័ក និង​អ្នក​​ធ្វើ​ដំណើរ​​ដែល​បាន​កក់​ទុក​​នៅ​​ក្នុង​ផ្នែក​នៃ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​ស្រុក។

គួរបញ្ជាក់ថា កាល​ពី​ឆ្នាំ​២០២០ រដ្ឋ​កោះ​ ដែល​មាន​ប្រជា​ជន ​២៤​លាន​នាក់​ មាន​តួលេខ​អ្នក​ឆ្លង​កូវីដ-១៩​ជាង​១​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ប្រហែល​ជា​៩០​%​នៃ​ពួក​គេ​គឺ​ជា​អ្នក​មក​ពី​ក្រៅ​ប្រទេស​ថែម​ទៀត។ ការ​ឆ្លង​​លេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​សូន្យ ករណី​​ស្លាប់​មាន​តែ​២​នាក់ ហើយ​រយៈ​ពេល​២៥៣​ថ្ងៃ​ចុង​ក្រោយ​គ្មាន​ករណី​ឆ្លង​ម្នាក់​សោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម