ព័ត៌មានជាតិ
កម្មកររោងចក្រនៅតំបន់បិទខ្ទប់ ភ្នំពេញ តាខ្មៅ ព្រះសីហនុ នឹងទទួលបានជំនួយសាច់ប្រាក់ ១៦ ម៉ឺនរៀល
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុនឹងទទួលបានជំនួយសាច់ប្រាក់ចំនួន១៦ ម៉ឺនរៀល ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេចមួយជុំវិញការផ្ដល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់ប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព និងប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ព្រមទាំងគ្រួសាររបស់ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។

តាមប្រការ៥ នៃសេចក្ដីសម្រេចនេះ បញ្ជាក់ថា “កម្មករ-និយោជិត បម្រើការងារនៅតាមរោងចក្រ-សហគ្រាសនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្រុងព្រះសីហនុ ត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន ១៦០ ០០០ រៀល តែមួយលើកគត់”។

សេចក្ដីសម្រេចបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព ស្ថិតក្រោមការអនុវត្តវិធានការបិទខ្ទប់ទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងក្រុងព្រះសីហនុ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់សរុបចំនួន ១៥៦ ០០០ រៀល សម្រាប់គ្រួសារដែលមានសមាជិកតែម្នាក់ ចំណែកឯគ្រួសារដែលមានសមាជិកចំនួន ២ នាក់ ដល់ ៣ នាក់ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ចំនួន២៤៣ ៧០០ រៀល រីឯគ្រួសារដែលមានសមាជិក៤នាក់ នឹងទទួលបានថវិកា៣១១ ០០០ រៀល។
ជាថវិកាដែលរាជរដ្ឋាភិបាលឧបត្ថម្ភដើម្បីទ្រទ្រង់ជីភាពរស់នៅ ក្នុងការចំណាយ ទៅលើស្បៀងអាហារ និងថ្លៃទឹក ភ្លើង ២ ខែ។ សម្រាប់គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែក ជីវភាពនិងទទួលបានជំនួយសាច់ប្រាក់ដូចគ្នា។

សេចក្ដីសម្រេច បញ្ជាក់ថា សម្រាប់គ្រួសារដែលមានបណ្ណសមធម៌ ដែលកំពុងទទួលការឧបត្ថម្ភជារៀងរាល់ខែ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនទទួលបានការឧបត្ថម្ភនេះបន្ថែមទៀតទេ។
ដោយឡែកសម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវផ្តល់ឧបត្ថម្ភសាច់ប្រាក់សរុប ៤៤ ម៉ឺន រៀល( ៤៤០ ០០០) សម្រាប់សមាជិកគ្រួសារម្នាក់ និង៦២៥ ៥០០ រៀល សម្រាប់មាជិក២ ទៅ៣នាក់ និង៧៦០ ០០០ ម៉ឺនរៀល សម្រាប់ គ្រួសារដែលមានសមាជិក ៤ នាក់៕ អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក