ឃាត់ខ្លួនអ្នកលក់បន្លែតាមដីកា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកលក់បន្លែតាមដីកា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

Published

on

បុរសអ្នកលក់បន្លែម្នាក់ មានទីលំនៅបច្ចុប្បន្ន ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

សមត្ថកិច្ចខេត្តរតនគិរី បានឲ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹក កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការក្រុងបានលុង បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦៣/២០ របស់លោក ឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត បានឲ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ ថា សមត្ថកិច្ចបាននាំខ្លួនឈ្មោះ សាក់ សុផាត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរបន្លែ មានទីលំនៅបច្ចុប្បន្ន ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ។

លោកថា ជនសង្ស័យ បានពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត និងបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរលោក ឈុន ច័ន្ទសីហា នៃសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ អ៊ុច សាវុទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ21 mins ago

លោក ហ៊ុន ម៉ា​នី ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ដំណើរការ​សិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ

ជីវិតកម្សាន្ដ26 mins ago

នី​រតនា ម្ចាស់​បទ «កូនក្រមុំ​បង​គ្រាន់តែ​ជា​មនុស្ស​ធម្មតា»ចាត់ទុក​ពិធីមង្គលការ​គ្មានអ្វី​អស្ចារ្យ​ទៅវិញ​

ព័ត៌មានជាតិ28 mins ago

៣​ឆ្នាំ​ទៀត ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប នឹង​ក្លាយជា​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ​ជាទីបំផុត

ព័ត៌មានជាតិ50 mins ago

យុវជន​៣នាក់​ សំងំ​ជក់​ថ្នាំ​ញៀន​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​ដកហូត​ថ្នាំញៀន៤.៨២​ក្រាម

ជីវិតកម្សាន្ដ1 hour ago

កំពូលតារាសម្តែង James Bond 007 នឹងចូលរួមសម្ពោធទីលានសុវត្ថិ​ភាព​នៅ​កម្ពុជា​

ព័ត៌មានពេញនិយម