ព័ត៌មានជាតិ
ក្រសួងសុខាភិបាលឈីលី សរសើរវ៉ាក់សាំង Sinovac ចិន ថា មានប្រសិទ្ធភាពអស្ចារ្យ!
ក្រសួងសុខាភិបាលប្រទេសឈីលី បាននិយាយកាលពីថ្ងៃចន្ទទី១៨ខែឧសភាថា ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac គឺមានប្រសិទ្ធភាព ៦៥,៣ភាគរយក្នុងការការពារជំងឺកូវីដ-១៩។

វេជ្ជបណ្ឌិត Rafael Araos បានឱ្យដឹងថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ក្នុងទប់ស្កាត់ការបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងដល់៨៧ភាគរយ, ទប់ស្កាត់ការបញ្ជូនទៅបន្ទប់ ICU ដល់ទៅ៩០,៣ភាគរយ និងការពារការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដល់ទៅ៨៦ភាគរយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យទី១៦ ខែឧសភា មនុស្សសរុបចំនួន៩,០៧៤,១៥៨នាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឈីលី ក្នុងនោះ៧,៤៩១,៤៨៤នាក់ បានទទួលវ៉ាក់សាំងគ្រប់ទាំងពីរដូស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី