Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ជំរុញមន្រ្តីពន្លឿនការដោះស្រាយជូនពលរដ្ឋសល់ជាង៤៣០ករណី

បានផុស

នៅ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការដោះស្រាយ មតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើមកក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចឱ្យបានលឿន និងទាន់ពេលវេលា ខណៈនៅសល់ចំនួន ៤៣៨ករណីទៀតនៅមិនទាន់បានដោះស្រាយនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយឧត្តមសេនីយ៍ ជា សុគន្ធា ប្រធានក្រុមការងារតាមដានការដោះស្រាយមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារ បានបញ្ជូន មតិយោបល់ ឬសំណូមពររបស់មហាជន ទៅបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយចំនួន ៥៤ករណីបន្ថែមទៀត ក្នុងនោះបានដោះស្រាយ និងឆ្លើយតប ចំនួន២០ ករណី និងកំពុងដោះស្រាយចំនួន ៤៣៨ករណី។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងតាមរយៈទំព័រហ្វេប៊ុករបស់សម្តេច ដោយបានស្នើដល់មន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបន្តសកម្មភាពនេះបន្ថែមទៅមុខទៀតដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច និងបានទទួលយកនូវដំណោះស្រាយរបស់សមត្ថកិច្ច ដែលនេះបានបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានភាពរីកចម្រើន។

លើសពីនេះសម្ដេចក្រឡាហោមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់សម្តេចដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងឈានទៅអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានភាពរីកចម្រើមបន្ថែមទៀត៕

អត្ថបទ៖ សំអឿន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម