Connect with us

ព័ត៌មានជាតិ

មន្ត្រី ក ប ប ខេត្តស្វាយរៀង រកឃើញ​អាល់កុល​ក្លែងក្លាយ​ជាង​៣០០​លីត្រ នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង​

បានផុស

នៅ

មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា ក ប ប ខេត្ត បាន​សហការ​ជាមួយ​លោ​ល សរ សុ​ដា​នី អភិបាលរងក្រុង មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ផលិតផល​អាល់កុល ជែ​ល​លាងដៃ និង​តាមដាន​តម្លៃ​ទំនិញ (​ជាពិសេស​តម្លៃ​អាកុល​ស្លាក​សញ្ញា​,​តម្លៃ​ម៉ាស់) នៅ​តាម​បណ្ដាល​ឱសថ​ស្ថាន ស្ថិត​ក្នុង​ក្រុង​ស្វាយរៀង​ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផឹង និល ប្រធាន​សាខា ក ប ប ខេត្តស្វាយរៀង​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ការចុះ​ត្រួតពិនិត្យ​ទំនិញ​ផលិតផល​អាល់កុល ជែ​ល​លាងដៃ និង​តាមដាន​តំលៃ​ទំនិញ (​ជាពិសេស​តម្លៃ​អាកុល​ស្លាក​សញ្ញា​,​តម្លៃ​ម៉ាស់​) ជុំវិញ​ផ្សារ​ក្នុង​ខេត្តស្វាយរៀង នៅថ្ងៃនេះ​មន្ត្រី​ជំនាញ​យើង​បាន​ពិនិត្យ​ទៅលើ អាល់កុល ជែ​ល​លាងដៃ នៅតាម​ឱសថ​ស្ថាន​ចំនួន ៦​ទីតាំង និង​បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ​(Test Kits បឋម​) ទៅលើ​អាល់កុល និង​ជែ​ល​លាងដៃ ទាំង ៦​ទីតាំង ដើម្បី​ស្វែងរក​អាល់កុល​ក្លែងក្លាយ ដែល​ច្បាប់​ហាមឃាត់ ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។​

លោក ផឹង និល បានបញ្ជាក់ឲ្យដឹង​ថា ក្រោយពី​ធ្វើតេស្ត​ប​ឋ ជា​លទ្ធផល​មន្ត្រី​ជំនាញ ក ប ប ខេត្តស្វាយរៀង បាន​រកឃើញ​ទំនិញ​អាល់កុល​ក្លែងក្លាយ​ចំនួន៖ អាល់កុល ១​កាន​ធំ (​ស្មើ ៣០​លីត្រ​), អាល់កុល ៤៥​យួរ មាន ១២​ដប ក្នុង​១​ដប​ស្មើ ០,៥​លីត្រ (​ស្មើ ២៧០​លីត្រ​)​។ ហើយ​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តស្វាយរៀង បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​អាល់កុល​ក្លែងក្លាយ​ទាំងនោះ ទៅ​កម្ទេចចោល​តែម្តង​៕

អត្ថបទ៖ ភក្ដី

សូមចុចអាន៖ ​ជនសង្ស័យលួចកាត់ខ្សែភ្លើង ត្រូវម្ចាស់ដេញទាន់ប្រគល់ឱ្យសមត្ថកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានជាតិ២ នាទីutes មុន

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA ប្រទេសន័រវេស គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ក្រោយ​បទ​ឈប់បាញ់​អនុវត្ត ហ្គាហ្សា​ទទួល​បាន​ជំនួយ​ច្រើន​ជាង ២ ៤០០​ឡាន​​ក្នុង​រយៈពេល​៣ថ្ងៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងសុខាភិបាលគ្រោងរៀបចំសេចក្តីព្រាងផែន​ការ​សកម្មភាពពហុវិស័យបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា

ព័ត៌មានជាតិ២៤ នាទីutes មុន

ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសថាខេត្តដែល «គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

Sokha Hotels

ព័ត៌មានពេញនិយម