Connect with us

ព័ត៌មានជាតិ

គ្រាន់តែ Fake News សោះប្រជាពលរដ្ឋឥណ្ឌាមួយចំនួនជឿថាបណ្តាញ 5G ធ្វើឱ្យឥណ្ឌាផ្ទុះកូវីដរលកទី២

បានផុស

នៅ

បន្ទាប់ពីពាក្យចចាមអារ៉ាមពីសំណាក់ប្រជាពលរដ្ឋជ្រុលនិយម ដែលចោទថា សេវាទូរស័ព្ទ 5G ជាដើមចមនាំឱ្យមានព្យុះរលកកូវីដដូចសព្វថ្ងៃ រដ្ឋាភិបាលឥណ្ឌា ត្រូវបង្ខំចិត្តចេញមុខធានាដល់ពលរដ្ឋរបស់ខ្លួនថា បណ្តាញ 5G មិនបានបណ្តាលឲ្យមានការផ្ទុះឡើងនូវរលកទី២នៃជំងឺកូវីដ-១៩នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្រ្តីបានចង្អុលបង្ហាញថា មិនមានបណ្តាញ 5G នៅក្នុងប្រទេសឥណ្ឌាទេ ដោយប្រទេសនេះ គ្រាន់តែអនុម័តការសាកល្បងបណ្តាញ 5G កាលពីសប្តាហ៍មុនប៉ុណ្ណោះ ហើយវាមិនទាន់ចាប់ផ្តើមឡើយ។ រដ្ឋាភិបាលបានចាត់ទុកទ្រឹស្តីក្បត់នេះថា “គ្មានមូលដ្ឋាននិងមិនពិត”។ ភ្លាមៗ នាយកដ្ឋានទូរគមនាគមន៍របស់ប្រទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយថា សារបោកបញ្ឆោតជាច្រើន កំពុងត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា ដោយអះអាងថា រលកទី២នៃជំងឺកូវីដ-១៩ គឺបណ្តាលមកពីការសាកល្បងអង់តែនទូរស័ព្ទចល័ត 5G។

សារដ៏ល្បីល្បាញមួយដែលត្រូវបានចែកចាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ជាតិវិទ្យុសកម្មពីអង់តែនទូរស័ព្ទដៃ លាយជាមួយខ្យល់អាកាសហើយធ្វើឲ្យវាពុល។ នោះជាមូលហេតុដែលមនុស្សកំពុងប្រឈមមុខនឹងការពិបាកដកដង្ហើម និងកំពុងស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម