Connect with us

ព័ត៌មានជាតិ

ពី​ប្រពន្ធ​ដើម​ក្លាយ​ជា​អ្នកទោស​ ខណៈ​ប្ដី​និង​ប្រពន្ធ​ក្រោយ​ប្ដឹង​ឲ្យ​ឃាត់​ខ្លួន

បានផុស

នៅ

ស្ដ្រី​ជា​ប្រពន្ធ​ដើម ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ប្ដី​និង​ប្រពន្ធ​ថ្មី បាន​ដាក់​ពាក្យ​បណ្ដឹង ពី​បទ​រំលោភ​លើ​លំនៅឋាន​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ នៅ​ក្នុង​ពិធី​មង្គល​ការ​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដើម​បណ្តឹង មានឈ្មោះ ទេស ស្រី​នាង ភេទប្រុស (ត្រូវ​ជា​ប្ដី) អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ បាន​រៀបការ ជាមួយ​ឈ្មោះ ​លី ច្រាយ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ដែល​បាន​រៀប​ការ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ត្រូវ​ជា​ប្តី​ដើម​របស់​ស្ត្រី​ ដែល​អាវុធហត្ថ​ចាប់ខ្លួន។​​

​គួរ​រំលឹក​ថា ស្ត្រី​សង្ស័យ​ម្នាក់​ ត្រូវ​បាន​អាវុធហត្ថ​ស្រុក​ស្អាង​ដឹកនាំ ​ដោយ​លោក​វរសេនីយ៍ត្រី​ អ៊ូ​ ផល្លី​ ធ្វើការ​ឃាត់ខ្លួន​តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​ ខេត្ត​កណ្តាល ពី​បទ​រំលោភ​លើ​លំនៅឋាន​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ។ ការ​ឃាត់​ខ្លួន​ស្ត្រី​ខាងលើ​ធ្ វើឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​ព្រែក​ខ្សេវ​ សង្កាត់​រការ​ខ្ពស់ ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល។ ស្ត្រី​សង្ស័យ​ឈ្មោះ ហុក​ ស្រី​ណុ​ច អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ក្តី​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល។​

​បើ​តាម​លោក​វរសេនីយ៍ត្រី​ អ៊ូ​ ផល្លី មេ​បញ្ជាការ​អាវុធហត្ថ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ គឺ​ធ្វើ​ឡើង​តាម​អំណាច​ដីកា​ឲ្យ​នាំ​ខ្លួន​លេខ ៨០២ ដប​.​នខ ចុះ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ឆ្នាំ​២០២០​របស់​លោក ​ជួ​ន វ​ណ្ណះ ចៅ​ក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល ​ដោយ​ជាប់ចោទ​ពី​បទ រំលោភ​លើ​លំនៅឋាន​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​ទួល​ក្រសាំង​ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល។ ក្រោយ​ក៏​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​បញ្ជូន​ទៅ​បញ្ជា​អាវុធហត្ថ​ខេត្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕

អត្ថបទ៖ ​ឌី​រៀ

សូមចុចអាន៖ ​អាវុធហត្ថស្រុកស្អាងឃាត់ខ្លួនស្ត្រីម្នាក់តាមដីកាសាលាដំបូងខេត្តកណ្តាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម