ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរីបដិសេធព័ត៌មានផ្សាយថាបិទផ្សារបានលុង
នៅថ្ងៃទី ១៨ ខែឧសភា រដ្ឋបាលខេត្តរតនគិរីបញ្ជាក់ថា មិនមានករណីបិទផ្សារបានលុង ដូចការលើកឡើងនោះឡើយ។ តាមពិត កាលពីថ្ងៃ ទី១៦ ខែ ឧសភា ឆ្នាំ២០២១ ចាប់ពី ម៉ោង ៩៖០០ នាទី យប់នៅក្នុងផ្សារបានលុងក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកដោយប្រើឧបករណ៍តេស្តរហ័ស លើអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ នាង ម៉ាត់ ភេទប្រុស ជនជាតិខ្មែរ បន្ទាប់ពីបានទទួលព័ត៌មានថា បុរសវិជ្ជាមានរូបនេះធ្លាប់បានទិញឥវ៉ាន់ តាមរយះម៉ូតូដឹកនិងលក់ទំនិញទៅតាមម៉ូតូ(ចំការ)នាពេលកន្លងមក។
ដោយសារអ្នករកស៉ីដឹកនិងលក់ឥវ៉ាន់តាមភូមិមានច្រើន ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវកូវីដ១៩ ចាំបាច់អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តវិធានសុខាភិបាល ដោយអញ្ជើញអ្នករកទទួលទានលក់បន្លែ និងអ្នកដឹក និងអ្នកលក់តាមម៉ូតូទាំងអស់ចំនួន៣០១នាក់ នៅផ្សារបានលុង មកធ្វើតេស្តរហ័ស ជាលទ្ធផល គឺអវិជ្ជាមានទាំងអស់។
អាជ្ញាធរស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកដែលបានចុះផ្សព្វផ្សាយខាងលើនេះ ត្រូវធ្វើការកែតម្រូវឡើងវិញ និងសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវរកអ្នកផ្តល់ព័ត៌មានបំផ្លើសការពិតនេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖វុទ្ធឦសាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត