ព័ត៌មានជាតិ
មន្ទីរធ្វើតេស្តជំងឺកូវីដតែមួយគត់របស់ ហ្គាហ្សា ត្រូវ អ៊ីស្រាអែល វាយប្រហារខ្ទេចខ្ទី
ក្រុមមន្រ្តីហាម៉ាស់បាននិយាយថា មន្ទីរពិសោធន៍ជំងឺកូវីដ-១៩ តែមួយគត់នៅជ្រោយហ្គាហ្សា លែងអាចធ្វើតេស្តបានទៀតហើយ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគ្លីនិក Al-Rimal ដែលជាគ្លីនិកធ្វើតេស្តកូវីដធំតែមួយគត់។

លោក Yousef Abu al-Rish អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនៅក្រសួងបានរងរបួស ដោយខ្លះរងរបួសធ្ងន់។ មុនពេលផ្ទុះជម្លោះយោធារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលកាលពីសប្តាហ៍មុន អាជ្ញាធរនៅហ្គាហ្សាបានធ្វើតេស្តលើប្រជាជនជាមធ្យមប្រមាណ ១,៦០០នាក់ក្នុងមួយថ្ងៃ។

អត្រានៃការធ្វើតេស្តវិជ្ជមានគឺស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក គឺ២៨ភាគរយ ហើយមន្ទីរពេទ្យត្រូវហូរហៀរដោយអ្នកជំងឺ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា រហូតមកដល់ពេលនេះ តំបន់ដែលមានប្រជាជនជិត២លាននាក់មួយនេះ បានទទួលវ៉ាក់សាំងចំនួន១២២,០០០ដូស។
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Times of Israel

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច