Connect with us

ព័ត៌មានជាតិ

រំលោភសម្លាប់នារីវ័យ១៧ឆ្នាំ ហើយយកសពទៅបោះចោលក្នុងត្រពាំង ២ថ្ងៃក្រោយទើបរកឃើញ

បានផុស

នៅ

​កម្លាំងនគរបាលនៃស្នងការដ្ឋាន​នគរបាលខេត្តឧ​ត្ត​រ​មានជ័យ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពរំលោភ និងសម្លាប់លើនារីវ័យ១៧ឆ្នាំម្នាក់ ហើយយកសព​ជនរង​គ្រោះទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្ដុក។

សមត្ថកិច្ចបានឲ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង១៧និង៤០​នាទី មាន​ប្រជាពលរដ្ឋ​រាយការណ៍ថា បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​ត្រពាំង​​តា​ឌួង ចម្ងាយ១៥០០​ម៉ែត្រ ខាងលិច​ភូមិ​រលំ​វែង ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ និង​កម្លាំងនៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ស្រាវជ្រាវ​សាវតា ជន​រង​គ្រោះ​មានឈ្មោះ ងួយ សុណី ភេទ​ស្រី អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ មុខរបរ​កសិករ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបំភ្លឺ​ពី​ឪពុកម្តាយជនរងគ្រោះបានបញ្ចាក់ថា កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង១២និង០០​នាទី កូនរបស់គាត់បាន​ជិះ​កង់​ទៅ​បេះព្រីង​នៅ​ចំណុច​ខាងលើ លុះ​ដល់ពេល​ល្ងាច​ពុំ​ឃើញ​កូន​ត្រឡប់មកផ្ទះ​វិញ ក៏រាយការណ៍ប្រាប់​មេភូមិ និង​អ្នកជិតខាង​ឲ្យ​ជួយ​រកតែរកមិនឃើញ រហូតដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង១៧និង៤០​នាទី ទើប​ប្រទះឃើញ​ជនរងគ្រោះស្លាប់ទៅហើយ​។​

បន្ទាប់ពី​ជំនាញ​បានធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​ស៊ើបអង្កេត សមត្ថកិច្ចកំណត់​បាន​មុខសញ្ញា និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ អឿ​ម សារី (​ហៅ​ស្រ៊ី​) ភេទប្រុស អាយុ២៣​ឆ្នាំ រស់​នៅ​ភូមិ​ជាមួយគ្នា។

ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ និង​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន រួចហើយ​យក​សាកសព​ទៅ​បោះចោល​ក្នុង​ត្រពាំង​ដែលមាន​ព្រៃស្តុក រីឯ​កង់​របស់​ជនរ​ង​គ្រោះ​យកទៅ​ទម្លាក់​ចូលក្នុង​អូរ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល២០០​ម៉ែត្រ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញកសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ អនុវត្តតាម​នីតិវិធី​ច្បាប់​៕

​អត្ថបទ ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៦ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៨ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៨ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម