Connect with us

ព័ត៌មានជាតិ

ទ្រូ​ម៉ាន់​នី ផ្តល់​គ្រឿង​ឧបភោគបរិភោគ​ដល់​ពលរដ្ឋ​ខ្វះខាត ក្នុង​តំបន់​រង​ផលប៉ះពាល់​ខ្លាំង​នៅ​ស្ទឹងមានជ័យ​

បានផុស

នៅ

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា បានផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ក្នុង​ខណ្ឌមានជ័យ តាមរយៈ​ការផ្តល់​ជា​គ្រឿង​ឧបភោគបរិភោគ​ដល់​ពលរដ្ឋ​ស្ថិតក្នុង​តំបន់​ក្រហម​ក្នុង​ខណ្ឌ​នេះ​។

ក្រុមការងារ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី រួមមាន​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​របស់​ក្រុមហ៊ុន បាន​បរិច្ចាគ​គ្រឿងឧបភោគ​បរិភោគ​រាប់​រយ​កញ្ចប់​ដល់​ពលរ​ដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅ​ភូមិ​ឬ​ស្សី​១ និង​ភូមិ​ឫស្សី​២ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ បន្ទាប់ពី​សង្កាត់​នេះ​ត្រូវបាន​ចាត់​ចូល​ថា​ជា​តំបន់​ដែលមាន​អ្នក​ឆ្លង​ច្រើន​បំផុត​នៅក្នុង​វិធាន​ការបិទ​ខ្ទប់​ថ្មីៗ​នេះ​របស់​សាលា​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់​គ្រឿង​ឧបភោគបរិភោគ​ទាំងនេះ​ដែល​រួមមាន​មី អង្ករ ត្រីខ ឆៃប៉ូវ និង​ទឹកត្រី ត្រូវបាន​ប្រគល់ជូន​មេភូមិ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​ស្ទឹងមានជ័យ​៣​។

ក្នុង​ពេល​ប្រគល់​ជូនអំណោយ​ដល់​មន្ត្រី​មូលដ្ឋាន​ក្នុងភូមិ​ឬ​ស្សី លោក សូវ៉ាត ដា​រី​យា​វិ​ឆ នាយក​ប្រតិបត្តិ លក់ និង​ចែកចាយ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​មានប្រសាសន៍ថា​៖ “​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​ក្នុង​តំបន់​ក្រហម​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ យើង​ប្តេជ្ញាចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​យើង​ដែល​ជួបប្រទះ​បញ្ហា​ប្រឈម​ទាំងនេះ ដូច្នេះ​យើងទាំងអស់គ្នា​អាច​ហែល​ឆ្លងកាត់​ការ​រាតត្បាត​របស់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​”​។

​សង្កាត់​ស្ទឹងមានជ័យ​៣ កាលពី​ខែ​មុន​ត្រូវ​បាន​ចាត់​ចូល​ថា​ជា​តំបន់​ក្រហម​នៅក្នុង​វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ នៅ​ដើមខែ​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​កែប្រែ​ការ​បែង​ចែង​តំបន់​ដោយ​កាត់បន្ថយ​ទំហំ​តំបន់​បិទ​ខ្ទប់​។

លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គ​នាយិកា​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា “​យើង​សាទរ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ហើយ​យើង​ចង់ឱ្យ​ប្រាកដ​ថា យើង​ក៏បាន​ចូលរួមចំណែក​ក្នុង​កិច្ចប្រឹងប្រែង​នេះ​ផងដែរ​នៅក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​។ ដូច្នេះហើយ​បានជា​យើង​សម្រេចចិត្ត​ធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​រង​ផល​ប៉ះពាល់​ខ្លាំង​”​។

​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មក ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ យោង​តាម​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ក្រុមហ៊ុន​មាន​បណ្តាញ​ភ្នាក់ងារ​ជាង ១​ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នកប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា​ដែល​មិនទាន់មាន​សេវា​ធនាគារ​។

ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ភ្នាក់ងារ​ដែល​ផ្តល់​សេវា​ដល់​អ្នកប្រើប្រាស់ ៤០​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន​ក៏មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផងដែរ ដែល​ជួយ​ផ្គត់ផ្គង់​សេវា​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ​ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។

នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី កំពុង​ផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ​តាម​ទូរសព្ទ​ស្មាត​ហ៊្វូន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អា​លី​បា​បា​។

​សូម​បញ្ជាក់​ថា ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី​។ TrueMoney Group គឺជា​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី ១​ប្រទេស​ទៅជា ៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។

បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​ប្រតិបត្តិការ​យ៉ាង​រឹងមាំ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី វៀតណាម និង​ហ្វីលីពីន​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំ​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេ​បង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម​ ណែនាំឲ្យមណ្ឌលសុខភាពពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​សេវា​សុខាភិបាល​ឲ្យត្រូវ​តាម​ស្តង់ដា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងអប់រំដាក់ឲ្យអនុវត្តជាផ្លូវការថ្នាលអប់រំថ្នាក់បឋមសិក្សាតាមបច្ចេកវិទ្យាឌីជីថល

សន្តិសុខសង្គម៣ ម៉ោង មុន

ក្រុមក្មេងទំនើងដែលបង្ហោះវីដេអូកាំបិតឌឺគូទំនាស់ត្រូវបាននគរបាលខេត្តសៀមរាបបង្ក្រាបបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា អរគុណពលរដ្ឋដែលជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព ២៦ឆ្នាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

សន្តិសុខសង្គម៣ ម៉ោង មុន

ក្រុមក្មេងទំនើងដែលបង្ហោះវីដេអូកាំបិតឌឺគូទំនាស់ត្រូវបាននគរបាលខេត្តសៀមរាបបង្ក្រាបបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម